បើតាមការឱ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានមានប្រសាសន៏ថារោគសញ្ញាជំងឺបេះដូងដែលបង្ហាញញឹកញាប់នៅលើមនុស្សស្រី វាដូចគ្នាទៅនឹងមនុស្សប្រុសដែរដូចជា ឈឺទ្រូង មានសម្ពាធ ឬពិបាកក្នុងទ្រូង២-៣នាទី ឬទៅមកៗ។ ខុសពីមនុស្សប្រុស ស្រីៗអាចកើតមានជំងឺគាំងបេះដូង ដោយមិនបង្ហាញរោគសញ្ញាពាក់ព័ន្ធនឹងការឈឺដើមទ្រូងដូចជា៖
- មិនស្រណុកនៅក ថ្គាម ស្មារ ខ្នងផ្នែកខាងលើ ឬនៅពោះ
- ដកដង្ហើមបានខ្លី
- ឈឺដៃម្ខាង ឬទាំងពីរ
- ក្អួត ចង្អោរ
- បែកញើស
- ស្រាលក្បាល វិលមុខ
- អស់កម្លាំងខុសធម្មតា
- ពិបាករំលាយអាហារ
រោគសញ្ញាទាំងអស់នេះ អាចមានសណ្ឋានមិនច្បាស់លាស់ ដែលធ្វើឲ្យស្រីៗពិបាកចំណាំទុកថា ខ្លួនមានកើតជំងឺបេះដូង ឬមួយយ៉ាងណា។ ម៉្យាងវិញទៀត ដោយហេតុផលថា មនុស្សស្រីមិនសូវសម្គាល់ពីសញ្ញានៃជំងឺបេះដូង ទើបបណ្ដាលឲ្យចូលសង្គ្រោះបន្ទាន់ ក្រោយពេលបេះដូងទទួលផលប៉ះពាល់រួចហើយ។
អត្ថបទដោយ៖ ពិសី
