ក្នុងវិស័យថតរូបភាព ការពិតទៅក៏ត្រូវបានមានការបែងចែកច្បាស់លាស់ត្រឹមត្រូវណាស់ នៃផ្នែកនីមួយៗ ជាក់ស្ដែងដូចជាការលើកឡើង របស់លោក ផន ភារិទ្ធ ក្នុងកិច្ចសម្ភាសន៍ផ្ទាល់កាលពីពេលថ្មីៗនេះ។ លោកបានបញ្ជាក់ផងដែរថា ការថតរូបសម្រាប់ខ្លួនលោក គឺបែងចែកជា ៣ផ្នែកធំៗ ដូចជា ការថតរូប បែបផ្សព្វផ្សាយ(Commercial) បែបគម្រោង(Project) និងបែបទេសចរណ៍(Travel)។ បន្ទាប់ពីការបែងចែកផ្នែកទាំងបីធំៗនេះ ក៏នៅមានរួមផ្សំជាមួយផ្នែកតូចៗផ្សេងទៀតដែរ ហើយផ្នែកទាំងអស់សុទ្ធតែមានសារៈសំខាន់រៀងខ្លួន ហើយក៏មានការលំបាក ប្រើប្រាស់ការគិតផ្សេងៗគ្នាផងដែរ។ មិនមានផ្នែកណាមួយ ដែលថាមិនត្រូវការគិតនោះទេ គ្រាន់តែថា ការគិតមានលក្ខណៈមិនដូចគ្នាតែប៉ុណ្ណោះ។ ខាងក្រោមគឺជា កិច្ចសម្ភាសន៍ផ្ទាល់ជាមួយភ្នាក់ងារ WE TV បកស្រាយពន្យល់ឲ្យកាន់តែច្បាស់ អំពីចរិតលក្ខណៈផ្នែកទាំងបី ក្នុងវិស័យថតរូបអាជីពមួយនេះ៖
ដោយ៖ Stince
