We TV Cambodia

ទស្សនៈបុគ្គលល្បីៗ ៧រូបយល់ឃើញថា មានលុយនិងអំណាចមិនមែនជាភាពជោគជ័យទេ!

ទស្សនៈបុគ្គលល្បីៗ ៧រូបយល់ឃើញថា មានលុយនិងអំណាចមិនមែនជាភាពជោគជ័យទេ!

តើ​អ្នក​យល់​ថា បុគ្គល​ម្នាក់ៗ​ជោគជ័យ​អាស្រ័យ​ទៅ​លើ​អ្វី? ​មាន​លុយ​ច្រើន​​ ឬ​អំណាច​បុណ្យស័ក្តិ? ប្រសិន​បើ​ទាំង​នេះ​ជា​ចម្លើយ​របស់​អ្នក​មែន​នោះ មានន័យ​ថា អ្វី​ដែល​អ្នក​គិត ខុស​គ្នា​ទាំងស្រុង​ទៅ​នឹង​ការ​យល់​ឃើញ​របស់​​បុគ្គល​ល្បីៗ​ទាំង​នេះ​ដែល​យល់​ថា ភាព​ជោគជ័យ​គឺ​ជា​អ្វី​ឲ្យ​ពិតប្រាកដ។ ​

១.មហាសេដ្ឋី​អង់គ្លេស​លោក​ Richard Branson ជឿ​ថា ជោគជ័យ​គឺ​ជា​សុភមង្គល
«មនុស្ស​ជា​ច្រើន​វាស់​ស្ទង់​ភាព​ជោគជ័យ​តាមរយៈ​លុយ​កាក់​ដែល​ពួកគេ​រក​បាន ឬ មនុស្ស​ដែល​ពួកគេ​រាប់អាន។ ចំពោះ​ទស្សនៈ​របស់​ខ្ញុំ​វិញ ជោគជ័យ​ពិតប្រាកដ អាស្រ័យ​ថា​ តើ​អ្នក​ជា​មនុស្ស​រីករាយ​​កម្រិត​ណា​?»។

Richard Branson

២.លោកស្រី​ Arianna Huffington ស្ថាបនិក​កាសែត Huffington យល់​ថា មាន​លុយ មាន​អំណាច​មិនមែន​មាន​ន័យ​ថា ជោគជ័យ​ទេ
«ការ​រស់នៅ​ពិត​ប្រាកដ​តាម​អ្វី​ដែល​យើង​ត្រូវការ មិនមែន​​​គ្រាន់តែ​រស់​ដើម្បី​រស់​ទេ។ ការ​វាស់​ស្ទង់​​​លើ​ភាព​ជោគជ័យ​កម្រិត​ណា គឺ​វា​លើស​ពី​លុយ​ និង​អំណាច​ទៅ​ទៀត។ វា​​អាស្រ័យ​ថា​ តើ​អ្នក​​មាន​សុខភាព​ល្អ ជា​មនុស្ស​មាន​ឧត្តមគតិ​ខ្ពស់  មាន​ភាព​អស្ចារ្យ និង​ចេះ​ចែករំលែក​ទៅ​អ្នកដទៃ​ឬ​អត់?»។

Arianna Huffington

៣.មហាសេដ្ឋី Mark Cuban និយាយ​ថា អ្នក​មិន​ចាំបាច់​ត្រូវការ​លុយ​ទេ​ដើម្បី​ជោគជ័យ
«​និយមន័យ​ភាព​ជោគជ័យ​​សម្រាប់​ខ្ញុំ គឺ​​ទឹកមុខ​ញញឹមញញែម​​ស្រស់ស្រាយ​ពេល​ក្រោក​ពី​គេង ហើយ​ដឹង​ថា ថ្ងៃ​នេះ​​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ។ កាល​​ពេលនៅ​ក្រ ដេក​​នៅ​លើ​កម្រាល​​ឥដ្ឋ​ក្នុង​បន្ទប់​មួយ​​មាន​​គ្នា ៦​នាក់  ខ្ញុំ​​​មាន​អារម្មណ៍​ថា ​ខ្ញុំ​​​នៅ​តែ​សប្បាយ​ចិត្ត​ និង​​យល់​ថា​ ​ខ្លួនឯង​​កំពុង​ជោគជ័យ​​»។

Mark Cuban

៤.មហាសេដ្ឋី Warren Buffett យល់​ថា អ្នក​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​អ្នកដទៃ​កាន់តែ​ច្រើន អ្នក​កាន់តែ​ជោគជ័យ
«ខ្ញុំ​ឲ្យ​តម្លៃ​ថា អ្នក​ណា​ម្នាក់​ជោគជ័យ​ឬ​អត់ គឺ​អាស្រ័យ​ថា តើ​​បុគ្គល​នោះ​អាច​ចែករំលែក​ក្តី​ស្រលាញ់​ទៅ​ឲ្យ​អ្នកដទៃ​បាន​ច្រើន​កម្រិត​ណា?»។

Warren Buffett

៥.មហាសេដ្ឋី Bill Gates យល់​ថា ភាព​ជោគជ័យ​​​កើត​មាន​នៅ​ពេល​អ្នក​អាច​​ធ្វើ​ឲ្យ​ពិភពលោក​ផ្លាស់ប្ដូរ
« ភាព​​ជោគជ័យ​​គឺ​នៅ​ពេល​អ្នក​អាច​​ចែករំលែក​ក្តី​ស្រលាញ់​ទៅ​ឲ្យ​អ្នកដទៃ​​បាន​​កាន់តែ​ច្រើន។ ខ្ញុំ​សូម​បន្ថែម​ថា វា​ជា​រឿង​ល្អ​​នៅ​ពេល​អ្នក​បង្កើន​​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ បង្កើត​អ្វី​ថ្មីៗ ឬ​ធ្វើ​ឲ្យ​ក្មេងៗ​មាន​ចំណេះដឹង ឬ​ក៏​ជួយ​មនុស្ស​ដែល​កំពុង​ត្រូវការ​ជំនួយ​»។

Bill Gates

៦.លោកស្រី Oprah Winfrey ឲ្យ​និយមន័យ​ជោគជ័យ​នៅ​ពេល​ដែល​​អ្នក​រក្សា​ការពិត​ចំពោះ​ខ្លួនឯង
«គ្មាន​អ្វី​ដែល​​ប្រសើរ​​​ជាង​ការ​ប្រើ​សមត្ថភាព​​​ខ្លួន​​អ្នក​ដើម្បី​បម្រើ​ពិភពលោក​ក្នុង​នាម​អ្នក​ជា​អ្នក​នោះ​ទេ»។

Oprah Winfrey

៧.មហាសេដ្ឋី John Paul DeJoria យល់​ថា ជោគជ័យ​មិន​សំខាន់​​លើ​លុយ តែ​វា​អាស្រ័យ​លើ​ការ​ខិតខំ​ប្រឹងប្រែង​គ្រប់ពេល
«មិន​សំខាន់​ថា អ្នក​មាន​លុយ​ច្រើន​ប៉ុណ្ណា​អ្នក​ជោគជ័យ​​នោះ​ទេ។ ជោគជ័យ វា​មិន​អាស្រ័យ​ថា ​អ្នក​មាន​អ្វីៗ​ដែល​អ្នក​ចង់​បានទេ។ ជោគជ័យ​គឺ​អាស្រ័យ​ថា តើ​អ្នក​បាន​ខិតខំ​ប្រឹងប្រែង​​ធ្វើ​​​អ្វី​ដែល​​​អ្នក​កំពុង​ធ្វើ​ឲ្យ​បាន​​ល្អ​យ៉ាង​ម៉េច​​នៅ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​កំពុង​ឈរ​មើល?»៕

John Paul DeJoria

 

ប្រែសម្រួល៖ គឹមសួ

Related Articles