We TV Cambodia

ទម្លាប់សំខាន់ ៣យ៉ាង ជួយឲ្យអ្នកធ្វើកិច្ចការប្រចាំថ្ងៃមានប្រសិទ្ធភាពជាងមុន

ទម្លាប់សំខាន់ ៣យ៉ាង ជួយឲ្យអ្នកធ្វើកិច្ចការប្រចាំថ្ងៃមានប្រសិទ្ធភាពជាងមុន
រូបតំណាង (ប្រភព៖ Google)

ជារៀងរាល់ថ្ងៃមនុស្សគ្រប់គ្នាមានកិច្ចការងារដែលត្រូវធ្វើរាប់មិនអស់មិនហើយ ដែលការងារខ្លះបានផ្ដល់ជាបញ្ហាដល់អ្នក និងបញ្ហាខ្លះទៀតត្រូវបានបង្កើតឡើងដោយអ្នកខ្លួនឯង ដោយសារតែអ្នកមិនបានរៀបចំឲ្យបានល្អ និងភាពសំខាន់នៃកិច្ចការងារទាំងនោះ។ ថ្ងៃនេះ We TV Cambodia នឹងប្រាប់លោកអ្នកពីទម្លាប់ ៣យ៉ាងដែលនឹងជួយឲ្យអ្នក្វើកិច្ចការប្រចាំថ្ងៃមានប្រសិទ្ធភាពជាងមុន៖

រូបតំណាង (ប្រភព៖ Google)

១, រៀបចំកាលវិភាគ៖ ការរៀបចំកាលវិភាគគឺជារឿងសំខាន់ក្នុងជីវិតរស់នៅ ហើយបុគ្គលជោគជ័យគ្រប់រូបសុទ្ធតែមានកាលវិភាគយ៉ាងច្បាស់លាស។ នៅពេលដែលអ្នកមានកាលវិភាគច្បាស់លាស់ នោះអ្នកនឹងដឹងថា ការងារណាត្រូវចំណាយពេលប៉ន្មាន ហើយអ្នកត្រូវធ្វើវាឲ្យរួចរាល់មិនពន្យាឡើយ។

រូបតំណាង (ប្រភព៖ Google)

២, កំណត់ភាពសំខាន់៖ ការកំណត់ភាពសំខាន់នៃការងារក៏ជាចំណុចសំខាន់មួយដែរ ដើម្បីឲ្យអ្នកដឹងថា ការងារណាអ្នកត្រូវធ្វើមុន ហើយការងារណាអ្នកត្រូវធ្វើក្រោយ ពេលនោះការងារក្នុងបន្ទុករបស់អ្នកក៏បានធូរស្បើយទៅតាមនោះដែរ។ អ្នកខ្លះ មានទម្លាប់ធ្វើការងារស្រួលៗមុន ទើបធ្វើការងារលំបាកក្រោយ ប៉ុន្តែអ្នកខ្លះទៀត មានទម្លាប់ធ្វើការងារលំបាកមុន ទើបធ្វើការងារស្រួលជាក្រោយ។ តែសម្រាប់អ្នកផ្ទាល់ អ្នកអាចជ្រើសរើសទម្លាប់ណាមួយដែលអ្នកគិតថា ស្រួលសម្រាប់ខ្លួនឯង។

រូបតំណាង (ប្រភព៖ Google)

៣, ពិនិត្យ និងរៀបចំការងារមុនចូលគេង៖ មិនថាអ្នកចូលគេងម៉ោងប៉ុន្មាននោះទេ អ្នកត្រូវតែពិនិត្យការងារដែលអ្នកបានធ្វើតាំងពីព្រឹកមកថា អ្នកធ្វើបានប៉ុណ្ណា ធ្វើរួចរាល់តាមការកំណត់ហើយ ឬនៅ? ដែលងាយស្រួលឲ្យអ្នកអាចរៀបចំការងារសម្រាប់ធ្វើនៅថ្ងៃស្អែកទៀតបាន និងមិនបន្សល់ការងារគរច្រើន ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ស្មុគស្មាញ និងស្ត្រេសថែមួទៀតផង។

អត្ថបទដោយ៖ Nevin

Related Articles