We TV Cambodia

ទម្លាប់សាមញ្ញៗ ៥យ៉ាង ជួយធ្វើឲ្យស្បែកភ្លឺថ្លាក្នុងរយៈពេលដ៏ខ្លី !!!

ទម្លាប់សាមញ្ញៗ ៥យ៉ាង ជួយធ្វើឲ្យស្បែកភ្លឺថ្លាក្នុងរយៈពេលដ៏ខ្លី !!!

ដើម្បីទទួលបានស្បែកស្អាតហើយភ្លឺស្រស់ថ្លាជាមួយអាកាសធាតុក្តៅ ដែលពោរពេញដោយពន្លឺថ្ងៃ ឬខ្យល់ត្រជាក់ៗ អាចនាំឲ្យស្បែកមានបញ្ហា។ មកដឹងពីទម្លាប់សាមញ្ញៗ ដើម្បីទទួលបានផលខ្ពស់ខាងក្រោមនេះទាំងអស់គ្នា៖

១. លាបប្រេងដូងមុនចូលគេង

ប្រេងដូង

ប្រេងដូងមានលក្ខណៈសម្បត្តិយ៉ាងច្រើនដែលជួយការពារពន្លឺព្រះអាទិត្យបានយ៉ាងល្អ។ រាប់បញ្ចូលទាំងស្បែកដែលត្រូវពន្លឺថ្ងៃរហូតដល់វារលាក។ នៅលើដៃជើង ឬនៅលើមុខមុនពេលចូលគេង គ្រាន់តែធ្វើបែបនេះអាចជួយបំប៉នស្បែកឱ្យប្រែទៅជាស្រស់ស្អាតដូចមុន។

២. ជៀសវាងពន្លឺព្រះអាទិត្យតាមដែលអាចធ្វើទៅបាន

ស្បែករបស់យើងត្រូវបានដុតដោយព្រះអាទិត្យ ធ្វើឲ្យស្បែកខ្មៅស្រអាប់ បែបនេះហើយមិនគួរទៅដើរក្នុងពន្លឺព្រះអាទិត្យឡើយ។ ពេលវេលាដើម្បីចៀសវាងព្រះអាទិត្យគឺម៉ោង ១០:០០ ព្រឹក – ៥:០០ ល្ងាច។

៣. លាបឡេការពារពន្លឺព្រះអាទិត្យ

ប្រសិនបើស្បែករបស់អ្នកត្រូវបានរងពន្លឺព្រះអាទិត្យនោះ គឺអ្នកចាំបាច់ ក្នុងការប្រើក្រែមដែលមានវីតាមីន E ដើម្បីទប់ទល់ភ្លាមៗ។ អ្នកគួរលាបឡេការពារកម្តៅថ្ងៃមានដូចជា៖ ប្រភេទ SPF និង PA ++++ ខ្ពស់ ដើម្បីការពារស្បែកពីការឡើងកម្ដៅ ដែលជាហេតុធ្វើឲ្យមានស្នាមជាំខ្មៅ។

៤.​ ផឹកទឹកឱ្យបានច្រើនជាប្រចាំ

វិធីនេះ គឺមិនស្មុគស្មាញទាល់តែសោះ គឺអ្នកគ្រាន់តែទឹកផឹកឲ្យបានច្រើន។ ទឹកនឹងជួយលើកកម្ពស់ស្បែករបស់យើងឱ្យរលោង និងមានសំណើមចេញពីខាងក្នុងមក។ ទឹកក៏អាចជួយស្តាស្បែកយើង ឱ្យភ្លឺថ្លាជានិច្ច មិនងាយស្ងួតស្បែក។

ប្រែសម្រួល៖ គឹមសួ

Related Articles