We TV Cambodia

ទម្លាប់សាមញ្ញរបស់បុគ្គលជោគជ័យ !

ទម្លាប់សាមញ្ញរបស់បុគ្គលជោគជ័យ !

បុគ្គលជោគជ័យតែងតែមានលក្ខណៈអ្វីមួយពិសេសដែលនៅជំរុញ។ ដើម្បីមានភាពជោគជ័យ អ្នកត្រូវតែមានសកម្មភាព និងយកចិត្តទុកដាក់ចំពោះការងារដែលកំពុងធ្វើ ឬអនុវត្ត។ តើបុគ្គលជោគជ័យធ្វើដូចម្តេច ដើម្បីទទួលបានលទ្ធិផល?

រូបភាពតំណាង

១. ទម្លាប់ងើបពីព្រលឹម៖ មនុស្សភាគច្រើនប្រហែលគេងដល់ថ្ងៃចាំងគូទ។ ប៉ុន្តែអ្នកជោគជ័យមិនធ្វើអញ្ចឹងនោះទេ។ ពួកគេងើបពីព្រលឹមពីព្រោះថាពេលវេលាគឺមានតម្លៃនិងមិនសមខ្ជះខ្ជាយចំណាយអត់ប្រយោជន៍នោះទេ។

២. ការអាន៖ មនុស្សជោគជ័យចូលចិត្តអានអ្វីដែលទាក់ទងទៅនឹងគោលដៅ ហើយមានប្រយោជន៍ដើម្បីពង្រីកចំណេះដឹងរបស់ពួកគេនិងតាមដានអ្វីដែលថ្មីៗពីសង្គម។

៣. ចំណាយពេលគិតរឿងដែលធ្វើកន្លងមក៖ មនុស្សជោគជ័យប្រើប្រាស់ចុងសប្តាហ៏ទៅគិតរឿងដែលពួកគេបានធ្វើកន្លងមក តើមានចំណុចអ្វីដែលពួកគេអាចធ្វើប្រសើរជាងនេះដែរឬទេ។

៤. ធ្វើអ្វីដែលចូលចិត្ត៖ មនុស្សជោគជ័យដឹងថាការខំខិតសម្រេចក្តីសុបិនមិនមានន័យថាពួកគេត្រូវចោលអ្វីដែលពួកគេចូលចិត្តឡើយ។ ពេលវេលាចុងសប្តាហ៏ផ្តល់ឱកាសដល់ពួកគេក្នុងការធ្វើអ្វីដែលពួកគេចូលចិត្ត៕

ប្រែសម្រួល៖ គឹមសួ

Related Articles