We TV Cambodia

ទម្លាប់ល្អ៣យ៉ោងនៅពេលព្រឹកអាចជួយឱ្យសុខភាពរាងកាយល្អ

ទម្លាប់ល្អ៣យ៉ោងនៅពេលព្រឹកអាចជួយឱ្យសុខភាពរាងកាយល្អ

បច្នុប្បន្ននេះ យើងគ្រប់គ្នាបានជ្រើសរើសការហាត់ប្រាណដើម្បីឱ្យមានសុខភាពល្អ​ ក៏ប៉ុន្តែ​ សុខភាពល្អ ឬអាក្រក់ គឺមិនមែនអាស្រ័យទៅលើការធ្វើលំហាត់ប្រាណមួយមុខទេ រួមផ្សំនិងការទទួលទានអាហារមានផាសុខភាពប្រចាំថ្ងៃផងដែរ។ ក្រៅពីវិធី ពីរយ៉ាងនេះ នៅមានទម្លាប់នាពេលព្រឹកព្រលឹម ៣យ៉ាងទៀត ក៏អាចជួយសម្អាតសរីរាង្គថ្លើម និងរក្សារាងកាយឲ្យមានសុខភាពល្អផងដែរ។

១,ទទួលទានទឹកក្តៅឧណ្ឌៗ៖ ការទទួលទានទឹកក្តៅឧណ្ឌៗនៅពេលព្រឹក​ អាចជួយសម្អាតកាកសំណល់ពុលចេញពីរាងកាយ និងការពារបញ្ហាទល់លាមក។ លើសពីនេះទៅទៀត វាក៏អាចជួយលើកកម្ពស់ដល់ចរាចរឈាម ទប់ស្តាត់ជំងឺសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល។

២,បត់ជើងធំ៖ តាមការស្រាវជ្រាវបានរកឃើញថា ការប្រញាប់បត់ជើងតូច ឬបត់ជើងធំនៅពេលព្រឹក គឺជាពេលវេលាដ៏ល្អបំផុតក្នុងការបញ្ចេញកាកសំណល់ ពុលចេញបីរាងកាយ។

,ដុសសម្អាតធ្មេញ៖ រឿងសំខាន់បំផុត ដែលគ្រប់គ្នាត្រូវតែធ្វើឲ្យបាន គឺដុសធ្មេញឲ្យបានត្រឹមត្រូវ ទោះបីជាអ្នកបានសម្អាតពីពេលយប់រួចម្តងហើយក៏ដោយ។ ដោយសារតែពេលក្រោយពីគេង បាក់តេរីនៅក្នុងមាត់នឹងលូតលាស់ម្តងទៀត ដែលធ្វើឲ្យខ្យល់ដង្ហើមធំក្លិនមិនល្អ។

 

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles