We TV Cambodia

ទម្លាប់ប្រចាំថ្ងៃ ៣ ដែលអាចធ្វឱ្យអ្នកកាន់តែសកម្មជាងមុន

ទម្លាប់ប្រចាំថ្ងៃ ៣ ដែលអាចធ្វឱ្យអ្នកកាន់តែសកម្មជាងមុន

ដោយ៖ពេជ្រ

រូបតំណាង

មានទម្លាប់ជាច្រើនដែលអ្នកធ្លាប់បានអនុវត្ត ក្នុងនោះដែរចំនុចទាំង ៣ នៅខាងក្រោមនេះអាចជាជំនួយដល់អ្នកបន្ថែមទៀតក្នុងទម្លាប់ប្រចាំថ្ងៃ។
ត្បិតថាវាសាមញ្ញតែភាពសាមញ្ញនេះ អាចធ្វើឱ្យអ្នកកាន់តែសកម្មជាងមុនបើអ្នកកាន់តែអនុវត្ត​ និងយល់ច្បាស់ពីអ្វីដែលអ្នកត្រូវធ្វើ។

១)សួរសំណួរទៅខ្លួនអ្នក
សំណួរទាំងនេះមិនគួរផ្តោតលើការងារប្រចាំថ្ងៃដែលអ្នកអនុវត្តទេ ប៉ុន្តែវាគួរតែទាក់ទងនឹងខ្លួនអ្នក។ អ្នកគួរចំណាយពេល១០នាទីក្នុងមួយថ្ងៃដើម្បីសួរខ្លួនឯងថាតើអ្វីដែលធ្វើឱ្យអ្នករំភើប និងរីករាយជាងគេក្នុងពិភពលោកដ៏ធំធេងនេះ។ តើមានអ្វីដែលអ្នកមិនចូលចិត្ត?តើអ្នករស់នៅបានប៉ុន្មានតាមដែលអ្នកចង់បាន?តើអ្នកអាចធ្វើអ្វីដើម្បីផ្លាស់ប្តូរវាបានខ្លះ?​​

ទាំងនេះគឺជាសំនួរដែលនឹងនាំអ្នកអោយក្រឡេកមើលទៅអ្វីដែលចំាបាច់ ហើយនឹងបង្រៀនអ្នកអោយគិតអោយច្បាស់លាស់ជាងមុន។ សំណួរទាំងនេះនឹងធ្វើឱ្យអ្នកស្វែងយល់បន្ថែមអំពីខ្លួនអ្នក។

២)អាន​បន្ថែម
ការអានសៀវភៅអាចនាំមកនូវការផ្លាស់ប្តូរជាច្រើននៅក្នុងជីវិតរបស់អ្នក។ មានអ្វីដែលអស្ចារ្យអំពីសៀវភៅដែលមិនអាចជំនួសបាន។ មានព័ត៌មានជាច្រើនដែលអ្នកអាចទទួលបានតែតាមរយៈសៀវភៅនិងអ៊ិនធឺណេត វាផ្តល់ឱ្យអ្នកនូវកន្លែងសម្រាប់អានពីគ្រប់ទិសទីនៃពិភពលោក។ អ្នកតែងតែរៀនអ្វីដែលថ្មីនិងមានតម្លៃនៅពេលអ្នកអានសៀវភៅ។ បង្កើតទម្លាប់នៃការអាន ២០ នាទីក្នុងមួយថ្ងៃឬប្រហែល ១៥ ទំព័រនៃសៀវភៅដែលអ្នកចូលចិត្ត វានឹងផ្លាស់ប្តូរជីវិតរបស់អ្នកទាំងស្រុង។

៣)ផ្តោតអារម្មណ៍បែបស៊ីជម្រៅ
មិនថាមានរឿងអ្វីក៏ដោយអ្នកត្រូវតែមានការគិតបែបស៊ីជម្រៅ កុំបណ្ដោយឱ្យអារម្មណ៍អ្នកគិតផ្ដេសផ្ដាស។ ពោលអ្នកត្រូវផ្ចង់អារម្មណ៍រយៈពេល ៣០ នាទីក្នុងមួយថ្ងៃ ដើម្បីសុខភាពផ្លូវចិត្តបានជ្រះស្រលះ។ ជាការពិត ការតាំងសមាធិ ផ្ចង់អារម្មណ៍នឹងនាំអ្នកទៅរកការគិត និងអារម្មណ៍បែបវិជ្ជមានហើយកត្តាទាំងនេះនឹងជម្រុញអ្នកកាន់តែសកម្មជាងមុន៕

Related Articles