We TV Cambodia

ទម្លាប់ទាំង ៦ ដែលអ្នកដឹកនាំគួរធ្វើ

ទម្លាប់ទាំង ៦ ដែលអ្នកដឹកនាំគួរធ្វើ
ប្រភពរូបភាព៖អុីនធឺណេត

ដោយ៖ស្រីពេជ្រ

អ្នកច្បាស់ជាឆ្ងល់ពីរបៀបដែលមនុស្សមួយចំនួនអាចសម្រេចគោលដៅដ៏មហិមាខណៈដែលមនុស្សមួយចំនួនធ្វើគ្រប់រឿងសូម្បីតែរឿងតូចតាច។ ច្បាស់ណាស់មនុស្សគ្រប់គ្នាគឺមានពេល ២៤ ម៉ោងដូចគ្នា តែពួកគេចំណាយពេលមិនដូចគ្នាទេ។ ការអភិវឌ្ឍផ្ទាល់ខ្លួនអាចសម្រេចទៅបានលុះត្រាតែមានអំណាចនៃផ្នត់គំនិត ។ ផ្នត់គំនិតនេះ ដើរតួយ៉ាងសំខាន់ក្នុងការអនុញ្ញាតឱ្យអ្នកដឹកនាំរៀបចំពេលវេលា និងសម្រេចបានជោគជ័យ។មេដឹកនាំឆ្លាតអភិវឌ្ឍទម្លាប់ខ្លះដែលជួយពួកគេកាន់តែរីកចម្រើន និងបង្កើតផលិតភាពការងារ។

១.គេងឱ្យបានគ្រប់គ្រាន់៖

ហេតុផលមួយក្នុងចំណោមហេតុផលធំបំផុតសម្រាប់ផលិតភាពទាបគឺការទទួលទានដំណេកតិច។ យោងទៅតាមអ្នកជំនាញ មនុស្សទទួលបានការគេងតិចជាង ៤០ ភាគរយត្រូវបានទទួលការណែនាំ និងព្រឹក្សាពីគ្រូពេទ្យ ព្រោះវាមិនត្រឹមតែធ្វើឱ្ផលិតភាពការងារចុះខ្សោយប៉ុណ្ណោះទេ វាក៏បង្កជាផលប៉ះពាល់ដល់សុខភាពផងដែរ។ ដូច្នេះអ្នកដឹកនាំឆ្លាត គម្បីគេងឱ្យបានគ្រប់គ្រាន់ដើម្បីឱ្យមានសុខភាពល្អទាំងកាយ និងបញ្ញា។

២.ក្រោក​ពីព្រលឹម៖

អ្នកដឹកនាំឆ្លាតគឺជាអ្នកដែលក្រោកពីព្រលឹម ពីព្រោះពេលព្រឹកព្រលឹមគឺជាពេលវេលាដ៏អំណោយផលសម្រាប់ការចាប់ផ្ដើមការងារ ឬរៀនសូត្រជាដើម។ ដូច្នេះ អ្នកគួរតែមានទម្លាប់ក្រោកពីព្រលឹម និងទម្លាប់គេងឱ្យបានទៀងពេល រួចចាប់ផ្ដើមការងារដោយភាពជឿជាក់បំផុត។​

៣.អនុវត្តសមាធិ៖

សព្វថ្ងៃនេះ ការធ្វើសមាធិកំពុងក្លាយជាប្រធានបទមួយយ៉ាងសំខាន់ ហើយជាពិតជាចំបាច់មិនថាអ្នកជាអ្នកដឹកនាំ មិនថាអ្នកជាអ្នករកសុីឬអ្នកសិក្សារៀនសូត្រទេ គឺការធ្វើសមាធិបានផ្ដល់ជាប្រយោជន៍ជាច្រើនសម្រាប់អ្នក។ ដូចនេះហ់យ អ្នកមិនគួររំលងការអ្វើសមាធិនាពេលព្រឹកទេ ព្រោះវាធ្វើឱ្យអ្នកមានចិត្តស្ងប់ និងមានការគិតវិជ្ជមាន។

៤.ញ៉ាំអាហារពេលព្រឹកល្អ ៗ ៖

អាហារពេលព្រឹក គឺពិតជាមានសារសំខាន់ណាស់ចំពោះសុខភាពអ្នក វាជាហេតុដែលអ្នកមិនគួររំលង ឬព្រងើយកន្តើយឡើយ។យោងទៅតាមអ្នកជំនាញ បើគ្រាន់តែញំាទឹក ឬទឹកដោះគោ វាមិនគ្រប់គ្រាន់ទេ ដូចនេះអ្នកគួរញ៉ាំអាហារពេលព្រឹកដែលមានគ្រប់កាឡូរី និងតម្រូវតាមរបបអាហារ។

៥.ធ្វើការតាមកាលវិភាគ៖

សម្រាប់អ្នកដឹកនាំជោគជ័យ គឺតែតែធ្វើការងារទៅតាមអ្វីដែលបានគ្រោងទុក។ ពួកគេដឹងថាភារកិច្ចអ្វីខ្លះដែលពួកគេត្រូវធ្វើរាល់ថ្ងៃ និងវិធីដែលជួយពួកគេឱ្យខិតទៅជិតគោលដៅធំរបស់ពួកគេ។ អ្នកអាចទុកពេលពីរបីនាទីរាល់យប់ដើម្បីរៀបចំបញ្ជីការងារត្រូវធ្វើសម្រាប់ថ្ងៃស្អែក ហើយវានឹងជួយសន្សំសំចៃពេលវេលារបស់អ្នកក្នុងការធ្វើឱ្យបានច្រើនជាងមុន៕

Related Articles