We TV Cambodia

ទម្លាប់ក្នុងការចាយលុយ ៣ យ៉ាងដែលអ្នកគួរត្រាប់តាម

ទម្លាប់ក្នុងការចាយលុយ ៣ យ៉ាងដែលអ្នកគួរត្រាប់តាម

ដោយ៖ពេជ្រ

ប្រភពរូបភាព ឯកសារ

នៅពេលដែលអ្នកមានលុយ អ្នកគួរតែចេះប្រើលុយដើម្បីធ្វើរឿងដែលត្រឹមត្រូវ មិនថាយកទៅវិនិយោគ យកទៅសន្សំ ឬយកទៅបរិច្ចាគសម្រាប់កម្មវិធីសប្បុរសធម៌នោះទេ វាសុទ្ធតែផ្ដល់ផលឱ្យអ្នកតាមវិធីផ្សេងៗគ្នា។

ដូច្នេះដើម្បីផ្លាស់ប្តូរទម្លាប់ អ្នកត្រូវដឹងអំពីរបៀបដែលអាចធ្វើឱ្យអ្នកមានការផ្លាស់ប្តូរ នៅពេលនិយាយដល់រឿងប្រើប្រាស់លុយ៖

១)ការវិនិយោគ

អ្នកអាចកសាងទ្រព្យសម្បត្តិអ្នកបាន ប្រសិនបើអ្នកចំណាយប្រាក់ដែលរកបាននៅកន្លែងដែលត្រឹមត្រូវ។ ប្រាក់ចំណូលបន្ទាប់ពីបង់ពន្ធរួច គឺជាប្រាក់ដែលអាចជួយអ្នកក្នុងការបង្កើតទ្រព្យសម្បត្តិកាន់តែច្រើន។ ជាមួយនឹងប្រាក់ ១០ ភាគរយនៃចំណូល អ្នកអាចចូលរួមក្នុងការធ្វើពាណិជ្ជកម្ម ឬបើករបរផ្សេងៗតាមចំណង់ចំនូលចិត្តបាន។ អ្នកក៏អាចមានជំរើសផ្សេងទៀតដូចជា ការរកសុីជាឈ្មួញកណ្ដាល ទិញលក់ទំនិញជាដើម ធ្វើដូចនេះអ្នកអាចទទួលបានផលចំណេញបានផងដែរ។

២)ការដាក់ប្រាក់សន្សំ

មនុស្សជាច្រើនចាត់ទុកការសន្សំប្រាក់ គឺអាចធ្វើបានសម្រាប់តែអ្នកមានប៉ុណ្ណោះ។ នោះ​មិន​មែន​ជា​ការ​ពិតទេ តាមពិតទៅអ្នកអាចសន្សំប្រាក់ទុកសូម្បីតែមួយកាក់ ឬមួយសេនប្រសិនបើអ្នកមាន។ នេះបើយោងតាមអ្នកជំនាញបានលើកឡើងថា ១០ ភាគរយចុងក្រោយនៃប្រាក់ចំណូលបន្ទាប់ពីការបង់ពន្ធរបស់អ្នកគួរតែត្រូវសន្សំទុក។ អ្នកត្រូវដឹងថា ផ្នែកមួយនៃប្រាក់ចំណូលរបស់អ្នកនឹងផ្តល់ផលឱ្យអ្នកនៅពេលដែលត្រូវការបន្ទាន់នៅថ្ងៃក្រោយ។

៣)ធ្វើរឿងសប្បុរសធម៌
នៅពេលដែលអ្នកបង់ពន្ធរួចចំនួនទឹកប្រាក់ដែលអ្នកសល់ គឺជាអ្វីដែលនៅសល់សម្រាប់អ្នកក្នុងការបែងចែកលើការរស់នៅ ឬសកម្មភាពផ្សេងៗ។ នោះមិនមានន័យថាវាជាចំនួនទឹកប្រាក់ដែលត្រូវចំណាយសម្រាប់ការវិនិយោគឬសន្សំទាំងអស់នោះទេ។ អ្នកគួរតែធ្វើកម្មវិធី ឬសកម្មភាពសប្បុរសធម៌ទៅតាមលទ្ធភាពរបស់អ្នក
។ ព្រោះថា មិនថាអ្នកជាអ្នកមាន ឬអ្នកណាក៏ដោយ បើអ្នកអាចយកចំណែក១០ភាគរយពីប្រាក់ដែលអ្នកសល់សម្រាប់ការបរិច្ចាគនានា អ្នកពិតជាមនុស្សគួរឱ្យគោរព ព្រោះនេះគឺជាទង្វើរមនុស្សធម៌ដែលមិនអាចកាត់ថ្លៃបាន៕ 

Related Articles