We TV Cambodia

ទប់ទល់លែងកើតហើយ! ស្លាកយីហោ Ford សម្រេចបិទក្រុមហ៊ុននៅ អាឡឺម៉ង់បន្តទៀត ខណះដែលទើបតែបិទនៅប្រេស៊ីល

ទប់ទល់លែងកើតហើយ! ស្លាកយីហោ Ford សម្រេចបិទក្រុមហ៊ុននៅ អាឡឺម៉ង់បន្តទៀត ខណះដែលទើបតែបិទនៅប្រេស៊ីល

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ការពីព្រឹកថ្ងៃទី ១៩ មករា បានឱ្យដឹងថា បន្ទាប់ពីការបិទទីតាំងនៅប្រទេសប្រេស៊ីមិនយូរប៉ុន្មានពេលនេះក្រុមហ៊ុន Ford ចាប់ផ្តើមធ្វើការបិទទីតាំងរបស់ខ្លួនមួយទៀតនៅឯប្រទេស អាឡឺម៉ង់ ដែលការបិទនេះប្រព្រឹត្តិទៅបន្ទាប់ពីកង្វះខាតគ្រឿងសម្រាប់ខ្សែសង្វាក់ផលិតកម្ម ដែលបង្ករមកពីការរីករាលដាលរបស់ជំងឺប្រល័យលោកកូវីដ១៩ ។

បើនិយាយពីយីហោផលិតរថយន្តល្បីឈ្មោះនៅលើពិភពលោក គ្រប់គ្នាប្រាកដជាស្គាល់យ៉ាងច្បាស់ពីយីហោលំដាប់កំពូល Ford ព្រោះបច្ចុប្បន្នក្រុមហ៊ុនយក្សមួយនេះ តែងតែបញ្ចេញឡានស៊េរីទំនើបៗរៀងរាល់ឆ្នាំ ដោយបំពាក់ទៅដោយគ្រឿងទំនើបៗជាច្រើន​។ ប្រភពដដែលបានបន្តទៀតថា ពាក់ព័ន្ធជាមួយនឹងការបិទក្រុមហ៊ុននេះ ខាងក្រុមហ៊ុនបានចេញមុខនិយាយថា ខ្លួននឹងទុកចោលរោងចក្ររបស់ខ្លួននៅ Saarlouis ប្រទេសអាឡឺម៉ង់ចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃទី ១៩ ខែកុម្ភៈដោយសារតែកង្វះឈីបនិងតម្រូវការខ្សោយ។ មិនត្រឹមតែប៉ុណ្ណោះការបិទនេះបានបង្ករផលប៉ះពាល់ការងារដល់កម្មករប្រមាណ ៥០០០ នាក់ផងដែរ។

សូមជម្រាបផងដែរថា​ ឈានដល់ដំណាក់កាលនេះ​មិនមែនមានតែក្រុមហ៊ុន Ford តែមានបញ្ហា សូម្បីតែក្រុមហ៊ុនធំៗផ្សេងទៀតដូចជា​ ក្រុមហ៊ុន TOYOTA , Hyundai ក៏កំពុងប្រឈមមុខជាមួយនឹងបញ្ហាទាំងអស់នេះដូចគ្នាដែរ ព្រោះតែឆ្នាំនេះតម្រូវការហាក់មានការធ្លាក់ចុះជាលំដាប់ ហើយចំណែកឯខ្សែសង្វាក់ផលិតកម្មក៏មានភាពរអាក់រអួលថែមទៀតផង។

អត្ថបទដោយ៖ ពិសី

Related Articles