We TV Cambodia

ទន្សោងឈ្មោលមួយក្បាល បានស្លាប់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ

ទន្សោងឈ្មោលមួយក្បាល បានស្លាប់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ

ដោយ៖ពេជ្រ

ឧត្តរមានជ័យ៖ យោងតាមសេចក្តីរាយការណ៍របស់មន្ទីរបរិស្ថានខេត្ត ឧត្តរមានជ័យ កាលពីថ្ងៃ ២៤ ឧសភា ឆ្នាំ២០២០កន្លងទៅ មានសត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។

រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន  ឯកឧត្តម នេត្រ ភក្ត្រា  បានឲ្យដឹងថា សត្វទន្សោងឈ្មោលនោះស្លាប់ដោយសារតែជាប់អន្ទាក់ព្រានព្រៃ ហើយមានសុខភាពខ្សោយ និងរងរបួសធ្ងន់  ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងណាក៏ដោយ។

ឯកឧត្តមបន្តថា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ននិងបានទទួលការសង្គ្រោះបឋមមុននឹងសត្វទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ សាកសពសត្វទន្សោងនេះនឹងត្រូវមន្ត្រីឧទ្យានុរក្ស និងព្រះតេជគុណ ប៊ុន សាលួត បញ្ចុះនៅទីស្នាក់ការកណ្តាលនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០នេះ វេលាម៉ោង ៧ព្រឹក៕

Related Articles