We TV Cambodia

 ទន្សាយទម្ងន់ធ្ងន់មួយក្បាលនេះ កំពុងត្រូវផ្ទុះការចាប់អារម្មណ៏ និងក្លាយជាម៉ូដែល

 ទន្សាយទម្ងន់ធ្ងន់មួយក្បាលនេះ កំពុងត្រូវផ្ទុះការចាប់អារម្មណ៏ និងក្លាយជាម៉ូដែល

ទន្សាយមួយក្បាលឈ្មោះថា Jester  អាយុ១៨ខែ  ដែលមានទម្ងន់រហូតដល់ទៅជាង៩គីឡូក្រាម រស់នៅក្នុងទីប្រជុំជន Scunthorope កំពុងត្រូវប៉ាន់អាជីពជាតារាម៉ូដែល សម្រាប់ថតគ្របសៀវភៅអប់រំ និងជាតួឯកក្នុងសៀវភៅកុមារជាដើម។ បើតាមសម្ដីរបស់អ្នកស្រី Lyn Hobson  អាយុ៦០ឆ្នាំ ជាម្ចាស់បានឲ្យដឹងថា គាត់បានទិញទន្សាយចិញ្ចឹមមួយក្បាលនេះ ពីអ្នកបង្កាត់ពូជម្នាក់ កាលពីដើមខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។ ចំពោះអត្តចរិតរបស់វាវិញ ស្លូតបូត និងស្ងាត់ស្ងៀមយ៉ាងគួរឲ្យស្រលាញ់ ហើយចូលចិត្តទស្សនាកម្មវិធីទូរទស្សន៍ Strictly Come Dancing ផងដែរ។

សព្វថ្ងៃនេះ រាល់ពេលត្រលប់មកពីសួនច្បារវិញ វាតែងតែជូតក្រញាំរបស់វា មុនចូលផ្ទះ និងតែងតែចូលបន្ទប់ទឹក ដែលមានថាសជ័រមួយទុកសម្រាប់វា រាល់ពេលចង់បន្ទោរបង់ម្ដងៗ។

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដោយ៖ ពិសី

Related Articles