We TV Cambodia

 ទន្លេហាន និងមច្ឆាជាច្រើនងាប់ដោយសារតែអាកាសធាតុនៅកូរ៉េខាងត្បូងចុះត្រជាក់ខ្លាំងពេក!

 ទន្លេហាន និងមច្ឆាជាច្រើនងាប់ដោយសារតែអាកាសធាតុនៅកូរ៉េខាងត្បូងចុះត្រជាក់ខ្លាំងពេក!

ទីភ្នាក់ងារអាកាសធាតុរបស់កូរ៉េ បាននិយាយថា ទន្លេហាន ដែលហូរកាត់ទីក្រុង Seoul ត្រូវបានកក ខណៈដែលប្រទេសកូរ៉េខាងត្បូង​ កំពុងតែស្ថិតនៅក្នុងអាកាសធាតុចុះត្រជាក់យ៉ាងខ្លាំង​។ទន្ទឹមនឹងនោះ រដ្ឋាភិបាលខាងឧតុនិយមកូរ៉េ (KMA) បានពន្យល់ថា ជាធម្មតាទឹកកកនឹងត្រូវបានប្រទះឃើញរាល់ ២ឆ្នាំម្ដង ដោយសារតែឆ្នាំមុន រដូវរងា មិនត្រជាក់ខ្លាំង វាមានកម្តៅ។ ស្របគ្នានោះ ការសង្កេតអំពីការកក នៃទន្លេហានបានចាប់ផ្តើមតាំងពីឆ្នាំ ១៩០៦ មកម្លេះ ហើយទីក្រុង Seoul និងតំបន់កណ្តាលជាច្រើន ត្រូវបានគេដាក់ឲ្យស្ថិតក្រោមការព្រមានពី រលកត្រជាក់ចាប់តាំងពីថ្ងៃពុធ មក ខណៈសីតុណ្ហភាពទាបបំផុតប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ១០ អង្សាសេ និងតំបន់ខ្លះក្រោម​  សង្សាសេ ។ រហូតមកដល់ ពេលនេះថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ នេះ អាកាសធាតុនៅតែបន្តធ្លាក់ចុះ បណ្តាលឲ្យមច្ឆាជាច្រើននៅក្នុងទន្លេហាន បានងាប់​ និងអណ្តែតពេញផ្ទៃទឹកកក។ គួរជម្រាបផងដែរថា ដោយសារតែអាកាសធាតុចុះត្រជាក់ខ្លាំងពេក បណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាជន និងទ្រព្យសម្បត្តិជាច្រើនដូចជា មានមនុស្សលើសពី ៣៧​នាក់ បានធ្លាក់ខ្លួនឈឺ ការដាច់ចរន្តអគ្គិសនីជាច្រើន ប៉ះពាល់ដល់ប្រជាជនប្រមាណ ៧៨,០០០ គ្រួសារ និងអាកាសយានដ្ឋានអន្តរជាតិ Gimpo ​ក្នុងទីក្រុងសេអ៊ូល ព្រមទាំងព្រលានយន្តហោះ ៥ ផ្សេងទៀតនៅទូទាំងប្រទេស បានលុបចោលជើងហោះហើរ ចំនួន ២៣ នៅថ្ងៃសៅរ៍ ខណៈដែលសេវាកម្មដឹកជញ្ជូនតាមសមុទ្រ ត្រូវបានបញ្ឈប់នៅលើផ្លូវចំនួន ៣៦ ។

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដោយ៖ ពិសិ

 

Related Articles