We TV Cambodia

ទទួលបានអត្ថប្រយោជន៍ពីការអានដោយមិនដឹងខ្លួន!

ទទួលបានអត្ថប្រយោជន៍ពីការអានដោយមិនដឹងខ្លួន!

ការអាន! បើស្ដាប់ទៅគឺសាមញ្ញ ប៉ុន្តែបើក្នុងអត្ថន័យក្នុងអត្ថបទដែលអ្នកបានអាននោះមានបង្កាប់ខ្លីមសារអប់រំ និងអត្ថប្រយោជន៍ជាច្រើនដែលអ្នកទទួលបានពីការអាន។

រូបភាពតំណាង (Google)

ការដឹងពាក្យថ្មីៗគឺជាមូលហេតុមួយដែលអាចជួយឲ្យសំណេររបស់អ្នកមានភាពប្រសើរឡើង។ ក្រៅពីដឹងពាក្យថ្មីៗអ្នកក៏នឹងបានយល់ច្បាស់ពីរចនាបថនៃការសរសេររបស់អ្នកនិពន្ធជាច្រើន។ក្នុងពេលអានសៀវភៅអ្នកនឹងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីផ្តោតទៅលើសាច់រឿងទៅតាមសៀវភៅ។ ជួយឲ្យអ្នករៀនផ្តោតអារម្មណ៍ធ្វើអ្វីមួយដោយគ្មានអ្វីមករំខានការផ្តោតអារម្មណ៍របស់អ្នកឡើយ។

13 Tricks That Will Help You Read More Books
រូបភាពតំណាង (Google)

ក្នុងអំឡុងពេលអ្នកអានសៀភៅអ្នកមិនបានចាប់អារម្មណ៍ថាសៀវភៅបានបង្រៀនអ្វីខ្លះដល់អ្នកទេ ដឹងត្រឹមថាអានគ្រាន់តែកម្សាន្ត ឬកំដរការអផ្សុកប៉ុណ្ណោះ។ នៅពេលដែលអ្នកធ្វើអ្វីមួយ ឬទាក់ទងជាមួយអត្ថបទដែលយើងធ្លាប់អានទើបអ្នកនឹកគិតនិងនឹកឃើញពីអ្វីដែលអ្នកធ្លាប់អានថាវាបានជួយដល់យើងច្រើនណាស់ ពោលគឺឱ្យតែអ្នកបានអាន បានឃើញ បានស្ដាប់ ខួរក្បាលរបស់អ្នកនឹងបានកត់ត្រានូវចំណុចនោះទុក ហើយពេលណាដែលត្រូវការវានឹងបញ្ចេញចំណេះដឹងនោះ មកដោយមិនដឹងខ្លួន។

Books That Are a Must-Read This Summer | The Jewish News
រូបភាពតំណាង (Google)

 

អត្ថបទៈ Kimsuo

Related Articles