We TV Cambodia

ទទួលទានទឹកដោះគោពេលណាទើបល្អសម្រាប់សុខភាព?

ទទួលទានទឹកដោះគោពេលណាទើបល្អសម្រាប់សុខភាព?

នៅប្រទេសកម្ពុជាយើង​ ​មិនថាក្មេងចាស់​ ​ប្រុសឬស្រី​​​ភាគច្រើនសុទ្ធតែចូលចិត្តពិសារទឹកដោះគោជាងទឹកបរិសុទ្ធ។ ទឹកដោះគោ​ត្រូវបាន​គេ​ស្គាល់​ថា មាន​សារៈសំខាន់​ណាស់​សម្រាប់​រាងកាយ​មនុ​ស្ស ហើយ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែរ​សម្រាប់​របប​អាហារ​ប្រចាំថ្ងៃ​។ សារធាតុនៅក្នុងទឹកគោជូ​មាន ​វីតាមីន A, K និង B12, Thiamine និង Nicotinic Acid ហើយ​ជាតិ​រ៉ែ​មាន កាល់ស្យូម ផូស្វ័រ សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូ​ម​ ។​

១,ការញុំាំនៅពេល​ព្រឹក៖ ​​កុំ​ញ៉ាំ​ទឹកដោះគោច្រើនពេក ​ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ពិបាក​រំលាយ​អាហារ​។
២,ការញុំាំពេល​រសៀល​៖​ អាច​ជំរុញ​ដល់​ភាពរឹងមាំ​ដល់​មនុស្ស​ចាស់ ហើយក៏​ជួយ​សម្រួល​ដល់​អាកា​រៈ​ជំងឺ​មួយចំនួន​ដែរ​ដូចជា គ្រួស​ក្នុង​តម្រងនោម​ជាដើម​។
៣,ការ​ញ៉ាំ​​ពេល​ល្ងាច៖​​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ភ្នែក។​
៤,ការ​ញ៉ាំ​​ពេលយប់​៖ ល្អ​បំផុត​ក្នុង​ការបន្ថយ​ភាព​នឿយហត់ និង​មាន​ប្រយោជន៍​សម្រាប់​ការ​គេង​លក់​កាន់តែ​ស្រួល។

​ដូច្នេះ​ ពេលវេលាដែលសាកសម​​ ក្នុងការពិសារទឹកដោះគោដ៏ល្អបំផុតគឺ ​​ការ​ញ៉ាំ​ទឹកដោះគោ​ពេលយប់​ល្អ​ព្រោះតែ​ហេតុផល​ដូចខាងក្រោម​នេះ​៖
ការ​ញ៉ាំ​ទឹកដោះគោ​នៅពេល​យប់ និង​ជួយ​ដល់​ដំណើរការ​នៃ​ការ​គេង ព្រោះតែ​វា​មាន​សារធាតុ Amino Acid Tryptophan ដែល​ជួយ​ដល់​ការបង្កើន​ចំនួន​អ័រម៉ូន​ងងុយគេង​ក្នុង​រាងកាយ​ ។ ទឹកដោះគោ​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​កាលស្យូម ដែល​ល្អ​បំផុត​ក្នុងការ​ថែរក្សា​សុខភាព​ឆ្អឹង​។

ប្រែសម្រួលដោយ៖ ពិសី

Related Articles