We TV Cambodia

ទង្វើល្អមែន!! លោក ហ៊ុយ យ៉ាឡេង បង្កើតយុទ្ធនាការ១$សម្រាប់ជួយតាៗធាក់ស៊ីក្លូ

ទង្វើល្អមែន!! លោក ហ៊ុយ យ៉ាឡេង បង្កើតយុទ្ធនាការ១$សម្រាប់ជួយតាៗធាក់ស៊ីក្លូ

ជឿជាក់ថា លោកអ្នកប្រាកដជាស្គាល់លោក ហ៊ុយ យ៉ាងឡេង យ៉ាងច្បាស់តាមរយៈខ្សែភាពយន្តរឿង«ដើម្បីកូន»ដែលជាសាច់រឿងឆ្លុះបញ្ចាំងពីការតស៊ូរបស់ឪពុកក្រោមមេឃក្តៅព្យុះភ្លៀងផ្គររន្ទះយ៉ាងណាក៏ត្រូវពុះពារដែរ ព្រោះចង់ឱ្យតែកូនបានសុខ។ បន្ថែមជាមួយនឹងខ្សែភាពយន្តទឹកភ្នែកនេះ រាល់ថវិកាដែលទទួលបានគឺត្រូវបានយកទៅចែកជូនលោកតាៗដែលប្រកបរបរធាក់ស៊ីក្លូគោលបំណងជួយសម្រាលទុក្ខលំបាករបស់របស់ពួកគាត់។

ហើយនាពេលថ្មីៗនេះផងដែរ លោក ហ៊ុយ យ៉ាឡេង បានសម្រេចចិត្តចេញមុខបើកយុទ្ធនាការថ្មីមួយទៀតនៅលើបណ្ដាញគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះថា កថាជ័យ(kakthachey) ក្នុងន័យខ្មែរជួយខ្មែរដើម្បីគៀគរថវិការពីសប្បុរសជនបរិច្ចាក១$ជូនតាៗធាក់ស៊ីក្លូចំនូន៣០០នាក់ ដោយសារបង្ហោះនោះបង្ហាញដូចខាងក្រោម៖

តោះលេង Challenge #យុទ្ធនាការម្នាក់១ដុល្លារជូនលោកតាៗស៊ីក្លូអោយមានក្តីសុខនាជីវិតចុងក្រោយ

ដោយខ្ញុំបាទមើលឃើញសន្ទុះនៃការសៀចែករំលែក អំពីរូបភាពលោកតាទឹកភ្នែកអង្គុយទស្សនារឿងជីវិតខ្លួនឯងជីវិតឪពុកតស៊ូធាក់ស៊ីក្លូរឿងដើម្បីកូន ការសៀរហូតដល់១២០០០នាក់សៀល ធ្វើអោយខ្ញុំបាទមានទឹកចិត្តបង្កើត Challenge នេះឡើងសង្ឃឹមថាបានថវិការខ្លះជូនលោកតាៗទាំង៣០០នាក់ដែលកំពុងប្រកបរបរធាក់ស៊ីក្លូអោយមានសេចក្តីសុខខ្លះនាជីវិតចុងក្រោយ។ កម្មវិធីធ្វើនៅថ្ងៃសៅរ៍ ទី២៣ ខែមករា ម៉ោង៥រសៀលទីតាំងនៅនាយកដ្ឋានភាពយន្តថ្មីទល់មុខវត្តកៀនឃ្លាំង។

សូមសប្បុរសជនចូលរួមតាមអាខោនខ្ញុំបាទខាងក្រោម៖

Account Name : Huy Yaleng

ABA Account Number : 000 205 738

ACLEDA Account Number : 0900 00 41733313

ACLEDA ToanChet : 069239789

Wing Account Number : 03975972

ទំនាក់ទំនងទូរស័ព្ទលេខ ០១២ / ០៦៩ ២៣៩ ៧៨៩

អត្ថបទដោយ៖ ពិសិ

Related Articles