We TV Cambodia

ថ្ងៃនេះ ក្រសួងការងារសហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់ឱកាសការងារជាង២០០កន្លែងដល់យុវជន

ថ្ងៃនេះ ក្រសួងការងារសហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ផ្តល់ឱកាសការងារជាង២០០កន្លែងដល់យុវជន

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ក្រសួងការងារបានសហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ដើម្បីផ្តល់ឱកាសការងារជាង២០០កន្លែងដល់យុវជន នៅទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  ថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២០។

បើតាមក្រសួងការងារបានោ្យដឹងថា មានក្រុមហ៊ុនធំៗទាំង៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសប្រចាំខែកញ្ញា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក, ក្រុមហ៊ុន Elite Hospitality Trading Co.,Ltd , ក្រុមហ៊ុន TH CVS Co., Ltd (Circle K ) ។

បើតាមលោក ឆោម សុខឿន មន្ត្រីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលសម្របសម្រួលការរៀប ចំព្រឹត្តិការណ៍ នេះបានឲ្យដឹងថា កិច្ចសម្ភាសការងារប្រចាំខែកញ្ញានេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុង មានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបាន ជួបជាមួយអ្នកកំពុងស្វែងរក ការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។

ដូច្នេះ សម្រាប់អ្នកដែលមានបំណងស្វែងរកការងារឬចង់ផ្លាស់ប្ដូរបទពិសោធន៏ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប(CV) និងរៀបចំខ្លួនឱ្យបានសមរម្យដើម្បីត្រៀមជួបសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះនៅថ្ងៃកម្មវិធីតែម្ដង ៕

Related Articles