We TV Cambodia

ថ្ងៃនេះជាខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃនេះជាខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ដោយ៖ពេជ្រ

ភ្នំពេញ៖ អបអរសាទរខួប៣ឆ្នាំ ៨  នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។នេះបើតាមផេកក្រសួងបរិស្ថាន ថ្ងៃ០៨ កក្កដា ឆ្នាំ២០២០។

ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។

ប្រាសាទសំបូរព្រៃគុក កសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស.។ បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះ បានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។ ប្រាសាទសំបូរព្រៃគុក ត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថ មានដូចជា៖ សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាពួន នាស.វ.ទី១១។

សូមបញ្ជាក់ផងដែរថា​ នា​យប់​ថ្ងៃ​ទី ០៨ កក្កដា រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុង​Krakow ប្រទេស​ប៉ូឡូញ ។ ការ​ដាក់​បញ្ចូល​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក ជា​សម្បត្តិ​បេតិកភណ្ឌ​ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ព្រោះ​ថា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួម​ទាំង​ភាគី​ពាក់​ព័ន្ធ បាន​ត្រៀម​ឯកសារ​ជា​ច្រើន ដើម្បី​ដាក់ទៅ​អង្គការ​យូណេស្កូ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​៕

Related Articles