We TV Cambodia

ថ្ងៃនេះកម្ពុជាជួបបាតុភូត​ ពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ

ថ្ងៃនេះកម្ពុជាជួបបាតុភូត​ ពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ

នៅថ្ងៃទី២១ ខែធ្នូ​ ឆ្នាំ២០២០នេះ គេហទំព័រ Time and date បានឱ្យដឹងថា នឹងកើតមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយគឺ សិសិរស៊ុលស្ទិស ដែលមានន័យថាពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ។ ជាទូទៅ នៅក្នុងខែធ្នូរវាងថ្ងៃទី២១និង២២ កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយ នៅលើខ្សែស្របទី២៣.៤°ខាងត្បូងអេក្វាទ័រ ដូច្នេះប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងនឹងជួបប្រទះ រយៈពេលយប់វែងជាងពេលរាល់ដង។

ប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងមានដូចជាអាមេរិកខាងជើង អាមេរិកកណ្ដាល អឺរ៉ុប អាស៊ី និងអាហ្វ្រិកខាងកើត។ រីឯ ប្រទេសកម្ពុជារបស់យើងនៅក្នុងចំណោមប្រទេសជាច្រើនដែលស្ថិតក្នុងព្រឹត្តិការណ៍សិសិរស៊ុលស្ទិសនេះ ហើយថ្ងៃចន្ទទី២១នេះដែរវេលាម៉ោង១៧:០២ល្ងាច(ម៉ោងនៅកម្ពុជា) កាំរស្មីព្រះអាទិត្យនឹងប៉ះកែងខ្សែស្របខាងត្បូងអេក្វាទ័រ។

គួរជម្រាបផងដែរថា សម្រាប់ប្រទេសកម្ពុជារបស់យើង នៅថ្ងៃទី២១ ខែធ្នូនេះ ព្រះអាទិត្យនឹងរះឡើងនៅម៉ោង៦:១៤ព្រឹក និងលិចទៅវិញនៅម៉ោង៥:៤១ល្ងាច ហើយពេលថ្ងៃមានរយៈពេលត្រឹមតែ១១ម៉ោងនិង២៧នាទីប៉ុណ្ណោះ។

អត្ថបទដោយ៖ ពិសី

Related Articles