We TV Cambodia

ថៅកែស្រី១ កន្លែង ប្រកាសទិញស្វាយរាប់រយតោនក្នុង១ថ្ងៃ ពីម្ចាស់ចំការទូទាំង២៥ខេត្ដក្រុង

ថៅកែស្រី១ កន្លែង ប្រកាសទិញស្វាយរាប់រយតោនក្នុង១ថ្ងៃ ពីម្ចាស់ចំការទូទាំង២៥ខេត្ដក្រុង

ម្ចាស់អាជីវកម្មប្រមូលទិញស្វាយមួយកន្លែង អ្នកស្រី សឿន ​សុននី ដែលមានគណនីផេកឈ្មោះថា Mangoes buyers factory133​ បានប្រកាសប្រមូលទិញស្វាយ ជារៀងរាល់ថ្ងៃ ពីម្ចាស់ចំការខ្នាតតូចនិងធំ គ្រប់ខេត្ដទូទាំង ដើម្បីនាំចេញទៅក្រៅប្រទេស។ ក្នងនោះផងដែរតាមរយះការសម្ភាសន៏ប្រាប់អ្នកសារពត៏មាន អ្នកស្រី សុខនី បានមានប្រសាសន៍ថា កាលពីមុនមានកូវីដ១៩ កន្លែងរបស់អ្នកស្រីបានទទួលទិញប៉ុន្មានរយតោនក៏បានដែរ។

ជាក់ស្ដែងបន្ទាប់ពីកូវីដ១៩ អ្នកស្រីអាចប្រមូលទិញស្វាយពីបងប្អូនកសិករខ្មែរយើង បានចន្លោះពី ១៥០ទៅ ៣០០ តោនក្នុងមួយថ្ងៃ ប៉ុន្ដែក្នុងឆ្នាំនេះ អ្នកស្រីអ្នកទិញបានត្រឹមតែពី ៧០ តោនទៅ ៣០០ តោនប៉ុណ្ណោះក្នុងមួយថ្ងៃ។ ម្ចាស់អាជីវកម្មនាំចេញស្វាយរូបនេះបានឲ្យដឹងទៀតថា សព្វថ្ងៃនេះបងស្រីមានដៃគូរសហការក្រៅប្រទេសចំនួនបី រួមមាន៖ ប្រទេសថៃ ចិន និងវៀតណាម។

បន្ថែមពីនេះទៀតនោះ អ្នកស្រីក៏មានរោងចក្រសហការចំនួន ៥ នៅស្រុកខ្មែរសម្រាប់កែច្នែផលិតផលផ្លែស្វាយនេះ ។ សម្រាប់ការកែច្នែផលិតផលស្វាយនេះផងដែរមានដូចជា ច្នែជាតំណាប់ និងច្នែចេញជាទឹក ដែលមួយថ្ងៃអាចផលិតចេញបានពី៤០០ ទៅ ៥០០តោន ក្រៅពីនោះគឺបញ្ជូនចេញទៅក្រៅ យ៉ាងណាមិញសម្រាប់ឃ្លាំងដែលប្រមូលទិញធំនោះ មានទីតាំងនៅខេត្តកំពង់ស្ពឺ ផ្សារត្រែងត្រយឹង ។

អត្ថបទដោយ៖ ពិសី

Related Articles