We TV Cambodia

ថៃ ហាមពលរដ្ឋខ្លួនមិនឲ្យទទួលទានគ្រឿងស្រវឹងដាច់ខាតក្នុងថ្ងៃចេញព្រះវស្សាខាងមុខ

ថៃ ហាមពលរដ្ឋខ្លួនមិនឲ្យទទួលទានគ្រឿងស្រវឹងដាច់ខាតក្នុងថ្ងៃចេញព្រះវស្សាខាងមុខ

ថៃនឹងហាមប្រជាពលរដ្ឋរបស់ខ្លួននៅទូទាំអប្រទេសមិនឲ្យទួលទានគ្រឿងស្រវឹងដាច់ខាតនៅថ្ងៃទី២ ខែតុលា ពោលគឺនៅថ្ងៃសុក្រស្អែកនេះ ដែលជាថ្ងៃចេញព្រះវស្សា។ នេះបើយោងតាមការបង្ហើបឲ្យដឹងពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ។

បុណ្យចេញព្រះវស្សា

ថៃជាប្រទេសជាប់របងជាមួយកម្ពុជា និងកាន់ព្រះពុទ្ធសាសនាដូចកម្ពុជាដែរ ហើយថ្ងៃចេញវស្សានេះ គឺជាការបញ្ចប់នៃការគង់ចាំព្រះវស្សារយៈពេល ៣ខែរបស់ព្រះសង្ឃ ដែលព្រះអង្គបានសិក្សាក្នុងពេលចូលវស្សា ដើម្បីយកទៅ​បង្ហាត់បង្រៀនដល់ពុទ្ធបរិស័ទឲ្យបានទទួលដឹង និងប្រតិបត្តិតាម។

សូមបញ្ជាក់ថា ថៃជាប្រទេសមួយដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនបំផុតមួយ បើធៀបជាមួយបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនាផ្សេងទៀត ហើយជារៀងរាល់ឆ្នាំ ថៃតែងតែធ្វើការហាមប្រាមមិនឲ្យទទួលទានគ្រឿងស្រវឹងក្នុងថ្ងៃនេះជានិច្ច។

ប្រែសម្រួលដោយ៖ Nevin

Related Articles