We TV Cambodia

ថៃរកឃើញអ្នកជំងឺ Covid ចំនួន ១០៤ នាក់បន្ថែមទៀត ខណៈអ្នកស្លាបកើនឡើង ៣ នាក់ទៀត

ថៃរកឃើញអ្នកជំងឺ Covid ចំនួន ១០៤ នាក់បន្ថែមទៀត ខណៈអ្នកស្លាបកើនឡើង ៣ នាក់ទៀត

ដោយ៖ពេជ្រ

ប្រទេសថៃ៖  រដ្ឋាភិបាលថៃ​ នៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ពីករណីឆ្លងCovid-19 ចំនួន ១០៤ ករណី ដែលធ្វើអោយចំនួនសរុបដល់ទៅ ១.៨៧៥ នាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៣ នាក់ ដែលកើនឡើងដល់ ១៥ នាក់។

បើតាមលោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពរបស់ Covid-19 របស់រដ្ឋាភិបាលបានឲ្យដឹងថា អ្នកស្លាប់ម្នាក់ក្នុងចំនោមអ្នកស្លាប់ទាំង ៣ នាក់គឺជនជាតិថៃ អាយុ ៥៧ ឆ្នាំដែលបានវិលត្រឡប់មកពីប្រទេសប៉ាគីស្ថានហើយបានស្លាប់នៅលើរថភ្លើងខាងត្បូងពីទីក្រុងបាងកកទៅកាន់ Sungai Kolok ខណៈពេលនៅ Prachuap Khiri។

លោកបន្តថា បុរសនោះបានទៅប្រទេសប៉ាគីស្ថាននៅថ្ងៃទី ២២ ខែកុម្ភៈ។ គាត់បានត្រឡប់មកអាកាសយានដ្ឋានសុវណ្ណភូមិវិញនៅថ្ងៃទី ២៩ ខែមីនាហើយបានឡើងជិះរថភ្លើងនៅម៉ោង ៣ រសៀលថ្ងៃច័ន្ទ។ ខណៈបុរសនោះ ក៏មានជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមផងដែរ។

ក្នុងចំណោមអ្នកជំងឺថ្មីចំនួន ១០៤ នាក់ដែលត្រូវបានរកឃើញនៅខេត្តចំនួន ២១ មាន ៤១ នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺដែលត្រូវបានរកឃើញពីមុន ១១ នាក់ ដែលបានវិលត្រឡប់មកពី ១០ប្រទេសផ្សេងៗគ្នា  ទស្សនាកន្លែងកំសាន្ត ១០ កន្លែង ចូលរួមសាសនា ៨ នៅឥណ្ឌូណេស៊ី  និង៨ នាក់ទៀត ធ្វើការយ៉ាងជិតស្និទ្ធជាមួយជនបរទេស។

លោកបន្តទៀតថា អ្នកជំងឺដែលបានប្រមូលផ្តុំមានចំនួន ១,៨៧៥ នាក់នៅតាមខេត្តចំនួន ៦២ ។ ក្នុងនោះមានជនជាតិថៃចំនួន ១៥៩៨ នាក់ នៅទីក្រុងបាងកក និងណុនបៀបមានចំនួន ១.០០៥ ករណី ។

លោកបញ្ជាក់ទៀតថា ទីក្រុងបាងកកមានអ្នកជំងឺច្រើនជាងគេគឺ ៨៩៥ នាក់ បន្ទាប់មកមាន ១១០ នាក់នៅណុនប៊ូរី ៨៨ នាក់នៅភូកេត , ៨២ នាក់នៅសាមុតប្រាកាន ,៥០ នាក់នៅឆុនបូរី, ៤៣ នាក់នៅយ៉ាឡា ,៣៨ នៅប៉ាតានី ,៣២ នាក់នៅឈៀងម៉ៃ ,២៩ នាក់នៅសុងក្លា និង ២៣ នាក់នៅផាធុមថានី៕

ប្រភព៖ក្រៅស្រុក

 

Related Articles