We TV Cambodia

ថៃបើកជើងហោះហើរជាមួយចិនឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ថៃបើកជើងហោះហើរជាមួយចិនឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ប្រទេសថៃនឹងចាប់ផ្ដើមបើកនៅវិស័យទេសចរណ៍ឡើងវិញ ដោយបានបើកដំណើរការជើងហោះហើរជាលើកដំបូងជាមួយប្រទេសចិននៅសប្ដាហ៍ក្រោយ ខណៈដែលប្រទេសនេះជាគោលដៅទេសចរណ៍ដ៏ធំបំផុតរបស់ថៃ។

លោក យុទ្ធថាសាក់ ស៊ូផាសន (Yuthasak Supasorn) ប្រធានអាជ្ញាធរទេសចរណ៍ថៃ បានប្រាប់ឲ្យដឹងថា ជើងហោះហើរលើកដំបូងនេះមានផ្ទុកភ្ញៀវទេសចរចិនប្រហែល ១២០នាក់ មកពីទីក្រុងក្វាងចូវ (Guangzhou) ប្រទេសចិន ជាជើងហោះហើរត្រង់មកកាន់កោះរមណីយដ្ឋានភូកេត។

លោក Yuthasak បានគូសបញ្ជាក់ថា ភ្ញៀវទេសចរនឹងទទួលបានទិដ្ឋាការស្នាក់នៅរយៈពេលវែង ចាប់ផ្តើមពីថ្ងៃទី៨ ខែតុលាតទៅ តែពួកគេតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃដដែល នៅពេលមកដល់ប្រទេសថៃ ប៉ុន្តែអាចស្នាក់នៅក្នុងសណ្ឋាគារ ដែលមានការសហការជាមួយអាជ្ញាធរពាក់ព័ន្ធបាន។

ជាមួយគ្នានេះ ថៃរំពឹងថា ភ្ញៀវទេសចរចំនួន ១,២០០នាក់នឹងមកដល់ប្រទេសថៃនៅខែដំបូង និងអាចបង្កើតប្រាក់ចំណូលប្រមាណជា ៣១,៥៥លានដុល្លារ ហើយអាចកើនដល់ ១៤,៤០០នាក់សម្រាប់រយៈពេលមួយឆ្នាំ ដែលរំពឹងថានឹងបង្កើតប្រាក់ចំណូលប្រមាណ ៣៩១លានដុល្លារ។

សូមជម្រាបថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសថៃទទួលបានភ្ញៀវទេសចររហូតដល់ ៣៩.៨លាននាក់ ដែលទទួលបានចំណូលប្រមាណ ៦០,៩ពាន់លានដុល្លារ ស្មើនឹង១១.៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ហើយថៃរំពឹងថា ភ្ញៀវទេសចរបរទេសចំនួន ៦.៧លាននាក់នឹងចូលមកប្រទេសថៃក្នុងឆ្នាំ២០២០នេះ។

អត្ថបទដោយ៖ Nevin

Related Articles