We TV Cambodia

ថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី16 ខែមករា រហូតដល់ថ្ងៃទី28ខែកុម្ភ:ឆ្នាំ2021

ថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី16 ខែមករា រហូតដល់ថ្ងៃទី28ខែកុម្ភ:ឆ្នាំ2021

ដោយ៖ពេជ្រ

ភ្នំពេញ៖ ប្រទេសថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី១៦ ខែមករា រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមសេចក្ដីប្រកាសរបស់ស្ថានទូតកម្ពុជានៅប្រទេសថៃ។

ស្ថានទូតកម្ពុជា បានចេញសេចក្ដីជូនដំណឹងដល់ពលរដ្ឋខ្មែរជាសិស្ស និស្សិត និងអ្នកធ្វើការនៅប្រទេសថៃ ឱ្យមានការប្រុងប្រយ័ត្ន ដោយសារតែប្រទេសថៃបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដលម្បីទប់ស្កាត់ពីការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ រលកថ្មីនៅក្នុងប្រទេសថៃ។

ដូច្នេះហើយ ស្ថានទូតខ្មែរ សំណូមពរឱ្យពលរដ្ឋខ្មែរចូលរួមសហការយ៉ាងសកម្មថែមទៀត ដើម្បីអនុវត្តវិធានការនានារបស់រដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងរក្សាសុខភាពអនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បន្តទៀត៕

Related Articles