កាលពីប៉ុន្មានថ្ងៃមុននេះ ប្រទេសថៃបានទទួលរងការផ្ទុះកូវីដ១៩ សារជាថ្មីម្ដងទៀតជាលក្ខណៈទ្រង់ទ្រាយធំតែម្ដង ដផយក្នុងពេលតែមួយថ្ងៃមានការរកឃើញអ្នកឆ្លងថ្មីរហូតដល់ជាង ៥០០នាក់ឯណោះ។
ជាមួយការឆ្លងដ៏ច្រើន និងរីករាលដាលយ៉ាងលឿនបែបនេះ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានចោទធ្ងន់ៗថា ពលករបរទេសគឺជាដើមហេតុចម្បងនៃការឆ្លងកូវីដ១៩ សារជាថ្មីក្នុងខេត្តសាមុតសាខននេះ។ លោកប្រាយុទ្ធ ថែមទាំងបាននិយាយចំៗថា គឺជាពលកររបស់មីយ៉ាន់ម៉ាថែមទៀតផង។
យ៉ាងណាក៏ដោយ ក្នុងចំណោមពលករដែលធ្វើការក្នុងប្រទេសថៃភាគច្រើនគឺរួមមាន ពលករពីប្រទេសមីយ៉ាន់ម៉ា, ឡាវ និងប្រទេសកម្ពុជា ប៉ុន្តែពលករកម្ពុជាមិនត្រូវបាននាយករដ្ឋមន្ត្រីថៃរូបនេះ ចោទចំៗឡើយថាជាដើមហេតុនៃការផ្ទុះកូវីដ១៩ ដោយគ្រាន់តែបញ្ជាក់ថា គឺពលករបរទេស ពិសេសគឺមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។
សូមជម្រាបថា គិតមកទល់ពេលនេះ អ្នកឆ្លងកូវីដ១៩ ដែលមានពាក់ព័ន្ធនឹងការឆ្លងក្នុងខេត្តសាមុតសាខនបានកើនដល់ ១,០៦៣នាក់ហើយ ក្នុងចំណោមអ្នកធ្វើតេស្តសរុប ៦,១៥៦នាក់។
អត្ថបទដោយ៖ Nevin
