We TV Cambodia

ថៃបញ្ចេញថវិកា ៥៨ពាន់លានដុល្លារបន្ថែមទៀតដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួន

ថៃបញ្ចេញថវិកា ៥៨ពាន់លានដុល្លារបន្ថែមទៀតដើម្បីជួយដល់ពលរដ្ឋរបស់ខ្លួន
លោក prayuth chan-ocha នាយករដ្ឋមន្ត្រីថៃ (ប្រភព៖ Google)

កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅនេះ រដ្ឋាភិបាលថៃបានសម្រេចបញ្ចេញថវិកាចំនួន ៥៨ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋ និងស្ដារសេដ្ឋកិច្ចរបស់ខ្លួនដែលបានរងផលប៉ះបាល់ដោយសារ COVID-19 ឡើងវិញ។

ក្នុងចំណោមថវិកាទាំងអស់នេះ ថវិកា ១ទ្រីលានដុល្លារនឹងដាក់បញ្ចូលទៅក្នុងថវិកាផែនការរបស់រដ្ឋាភិបាល (៦០០ប៊ីលានប្រើសម្រាប់ការងារសាធារណៈ​ និងវិធានការសង្គ្រោះ និង ៤០០ប៊ីលានទៀតប្រើសម្រាប់ការកសាងសេដ្ឋកិច្ច និងការបង្កើតការងារឡើងវិញ)។ ចំណែកថវិកា ៩០០ប៊ីលានដុល្លារផ្សេងទៀតនឹងដាក់ទៅក្នុងវិធានការរបស់​ធនាគារកណ្តាល ដើម្បីផ្ដល់ប្រាក់កម្ចីទន់ និងគាំទ្រដល់សញ្ញាប័ណ្ណសាជិវកម្ម។

ស្ថានភាពប្រទេសថៃក្នុងកំឡុងពេល COVID-19 (ប្រភព៖ Google)

ប្រទេសថៃត្រូវបានគេព្យាករណ៍ថា អាចនឹងឈានទៅរកវិបត្តិសេដ្ឋកិច្ច ហើយវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ​ជាងគេគឺ វិស័យទេសចរណ៍។ មិនតែប៉ុណ្ណោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បាននិយាយថា ប្រជាជនចំនួន ៨,៤លាននាក់កំពុងប្រឈម​នឹងហានិភ័យបាត់បង់ការងារនៅក្នុងឆ្នាំនេះ។

ស្ថានភាពប្រទេសថៃក្នុងកំឡុងពេល COVID-19 (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ចំនួនភ្ញៀវទេសចរបរទេស និងក្នុងស្រុកត្រូវបានគេប៉ាន់ប្រមាណថា មានការធ្លាក់ចុះចំនួន ២,៥លាននាក់ ហើយនិយោជិកប្រមាណ ៣,៩លាននាក់ក្នុងវិស័យទេសចរណ៍អាចនឹងបាត់បង់ការងារ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles