We TV Cambodia

ថៃនៅតែពន្យាពេលស្នាក់នៅ ដល់ជនបរទេសដែលជាប់គាំង ដោយសារបញ្ហាកូវីដ

ថៃនៅតែពន្យាពេលស្នាក់នៅ ដល់ជនបរទេសដែលជាប់គាំង ដោយសារបញ្ហាកូវីដ

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ប្រទេសថៃ នៅតែបន្តអនុគ្រោះក្នុងការពន្យាពេលវេលាដល់ជនបរទេសទាំងឡាយដែលកំពុងស្ថិតនៅក្នុងប្រទេសខ្លួន ស្របពេលបញ្ហាកូវីដនៅតែមិនទាន់ស្រាកស្រាន្ត។ នេះបើតាម មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ របស់ប្រទេសថៃ (CCSA)  ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០​។

យោងតាមអ្នកនាំពាក្យរបស់ CCSA លោក Taweesin Visanuyothin បានឱ្យដឹងថា សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងខណៈដែលជើងហោះហើរជាច្រើនមិនដំណើរការ ហើយជនបរទេសដែលជាប់គាំងនៅក្នុងប្រទេសថៃបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃចំនួនអ្នកឆ្លងនៅក្នុងប្រទេសរបស់ពួកគេរៀងៗខ្លួន។

ដោយកាលពីខែកក្កដា អាជ្ញាធរថៃបានផ្តល់ការពន្យារទិដ្ឋាការដោយស្វ័យប្រវត្តិចាប់ពីចុងខែមីនា ដល់ថ្ងៃទី ២៦ ខែកញ្ញា ដល់ជនបរទេសទាំងអស់។បន្ទាប់ពីខែតុលា បទបញ្ជាអន្តោប្រវេសន៍ថ្មីនឹងអនុញ្ញាតឱ្យជនបរទេសដាក់ពាក្យសុំពន្យារសម្រាប់ រយៈពេល ៦០ថ្ងៃបន្តនៅក្នុងប្រទេសថៃ សម្រាប់តែជនបរទេសណាដែលមិនអាចចាកចេញបានដោយសារតែជើងហោះហើរមានកំណត់ ឬបញ្ហាបន្ទាន់ផ្សេងៗទៀតតែប៉ុណ្ណោះ។

សូមជម្រាបដែរថា ការឆ្លងជំងឹកូវីដ-១៩ សរុបនៅក្នុងប្រទេសថៃគិតត្រឹមថ្ងៃទី២៨ ខែកញ្ញា មានចំនួន ៣.៥៤៥នាក់ ដែលមានអ្នកស្លាប់ចំនួន ៥៩នាក់។

ប្រភព៖ VNA and AKP

 

Related Articles