We TV Cambodia

ថៃនៅតែបន្ដបិទជើងហោះហើរពីកម្ពុជា រហូតដល់ចុងខែ​ មិថុនា

ថៃនៅតែបន្ដបិទជើងហោះហើរពីកម្ពុជា រហូតដល់ចុងខែ​ មិថុនា

អាជ្ញាធរអាកាសចរណ៍ស៊ីវិលប្រទេសថៃ(CAAT) បានចេញសេចក្ដីប្រកាស អំពីការបិទជើងហោះហើរ ពីកម្ពុជារហូតដល់ចុងខែមិថុនា ដើម្បីបញ្ជៀស និងធានាឲ្យបានការការពារ ពីរីករាលដាលមេរោគកូវីដ១៩ ។

សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើងកាលពីថ្ងៃម្សិលមិញ ខណៈលោក Chula Sukmanop អគ្គនាយក CAAT បាននិយាយថា ការហាមឃាត់នេះ ត្រូវបានធ្វើឡើងលើកទី១ នៅថ្ងៃទី ២៧ ខែមេសា ចំពេលមានការផ្ទុះឡើង នៃមេរោគ កូវីដ១៩ តាមរយៈបទបញ្ជា ហើយក៏ត្រូវផុតកំណត់នៅខែនេះ។ ចំពោះសេចក្ដីសម្រេចនៃ ការពន្យារពេលការហាមឃាត់នេះ នឹងផ្តល់ពេលវេលា ដល់អាជ្ញាធរបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំង ។

កម្ពុជា បច្ចុប្បន្នក៏មានការជើងហោះបរទេសចំនួនពីរ គឺ China Air និង Eva Air ដែលជើងហោះហើរទាំងពីរនេះ បានចាប់ផ្ដើមដំណើរការឡើងវិញ កាលដើមខែឧសភា។ ចំណែ ជើងហោះហើរផ្សេងទៀត ដូចជា Qatar Airways, Cathay Pacific, Thai Airways និង Emirates គ្រោងនឹងកំណត់ពេលវេលា ហោះហើរក្នុងចន្លេះចុងខែ មិថុនា និង ដើមខែកក្កដា ខាងមុខ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *