We TV Cambodia

ថៃជំរុញសេដ្ឋកិច្ចបៃតងបន្ទាប់ពីការរាតត្បាតជំងឺកូវីដ-១៩

ថៃជំរុញសេដ្ឋកិច្ចបៃតងបន្ទាប់ពីការរាតត្បាតជំងឺកូវីដ-១៩

ដោយ៖ពេជ្រ

ថៃ៖​ក្រុមប្រឹក្សាវិនិយោគថៃ ( BoI ) បានអនុម័តនូវការកែសម្រួលសិទ្ធិ និងល័ក្ខខ័ណ្ឌវិនិយោគសម្រាប់ប្រភេទកសិកម្ម ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវសាស្ត្ររង្វង់និងបៃតង (BCG) ។

បើតាមអគ្គលេខាធិការ BoI លោក Duangjai Asawachintachit បានឱ្យដឹងថា កិច្ចប្រជុំដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃទី១៧ ខែមិថុនា បានអនុម័តទៅលើប្រភេទកសិកម្មថ្មីមួយដែលត្រូវអនុវត្តចំពោះបច្ចេកវិទ្យាខ្ពស់ដែលគេឱ្យឈ្មោះថា រោងចក្ររុក្ខជាតិ។

រោងចក្ររុក្ខជាតិនេះ គឺជាប្រព័ន្ធរីកលូតលាស់បិទជិតដែលប្រើការគ្រប់គ្រងសិប្បនិម្មិតទៅលើកត្តាពន្លឺ សីតុណ្ហភាព សំណើម កាបូនឌីអុកស៊ីត និងរ៉ែ ក៏ដូចជាបរិស្ថានជីវសាស្ត្រដូចជាការចម្លងរោគនៃជំងឺ និងសត្វល្អិតពីទឹក ខ្យល់ និងរុក្ខជាតិជាដើម។

សូមបញ្ជាក់ដែរថា ផលិតផលបែបនេះត្រូវតែមានគុណភាពខ្ពស់ មានសុវត្ថិភាព និងមានភាពគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ទាំងក្នុងស្រុក និងនាំចេញ។កសិកម្មប្រភេទថ្មីនេះ នឹងមានសិទ្ធិទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលក្រុមហ៊ុន សម្រាប់រយៈពេល ៥ឆ្នាំ៕

ប្រភពរូបភាព៖​ អ៊ីនធឺណែត

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

Related Articles