We TV Cambodia

ថតរូបដោយសេរី នៅម្ចាស់ចម្ការផ្កាដ៏ស្រស់ស្អាត ខេត្តបាត់ដំបងយើងណ្នឹង!

ថតរូបដោយសេរី នៅម្ចាស់ចម្ការផ្កាដ៏ស្រស់ស្អាត ខេត្តបាត់ដំបងយើងណ្នឹង!

កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៏ពីបណ្ដាញសង្គមអ្នកលេងហ្វេសប៊ុក ដោយជាក់ស្ដែង​គណនីហ្វេសប៊ុកមួយឈ្មោះ Hea Tin បានផុសអំពីការបើកចម្ការផ្កាដ៏ស្រស់ស្អាតមួយកន្លែងដើម្បីឲ្យភ្ញៀវទេសចរណ៍បានចូលថតរូបលេងកម្សាន្តនាពេលខាងមុខនេះ។ ដោយបានបញ្ជាក់ផងដែរថាម្ចាស់ចម្ការផ្កាស្រស់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Meach Kong Huy ទើបនឹងបង្កើតសួនផ្កាដ៏ស្អាតមួយនេះ ហើយនឹងត្រៀមបើកទទួលភ្ញៀវឲ្យចូលថតរូបដោយឥតគិតថ្លៃ​។ ចម្ការនេះមានទីតាំងស្ថិតនៅ ខេត្តបាត់ដំបង មានចម្ងាយប្រមាណ៥០០ម៉ែត្រ ពីរង្វង់មូលដៃប្រាំបី ទៅខាងជើងជិតផ្សារ ពោធិវង្ស ឬអាចធ្វើដំណើរពី សកលវិទ្យាល័យបៀលប្រាយឆ្ពោះទៅផ្សារភួរពួយដល់ផ្លូវបត់ទៅផ្សារភួរពួយងាកទៅខាងស្ដាំដៃ។

សូមទស្សនារូបភាពខាងក្រោម៖

Related Articles