We TV Cambodia

ត្រៀមៗ ….! វត្ថុធាតុដើមពីចិន បានដឹកមកកម្ពុជា ជាបណ្ដើរៗហើយ

ត្រៀមៗ ….! វត្ថុធាតុដើមពីចិន បានដឹកមកកម្ពុជា ជាបណ្ដើរៗហើយ

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត គុណ  ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃអគ្គ​នាយក​​ដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បានថ្លែងឲ្យដឹងថា វត្ថុធាតុដើមបានចាប់ផ្តើមនាំចូល​មកកាន់ប្រទេសកម្ពុជា​វិញ​ជាបណ្តើរៗហើយ ខណៈដែលបញ្ហានេះ យើងកំពុងតែត្រៀមថាបើវត្ថុធាតុដើមច្រើន នឹងត្រៀមបន្ថែម​ម៉ោង​រដ្ឋបាល ដោយធ្វើការរហូតដល់ម៉ោង១១ ឬម៉ោង១២យប់បន្ថែមទៀត។ ដើម្បីធ្វើយ៉ាងណាឱ្យកប៉ាល់មកភ្លាម កុងតឺន័រ​ដឹកចេញពីកំពង់ផែទៅរោងចក្រតែម្តង។

ឯកឧត្ដម​បាន​បញ្ជាក់បន្ថែមថា នៅពេលមានបញ្ហាជំងឺកូវីដ-១៩នេះកើតឡើង យើងដឹងទាំងអស់គ្នា​ហើយថា ​មានការខ្វះខាតក្នុងការផ្គត់ផ្គង់វត្ថុធាតុដើម។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថបានចេញលិខិតមួយ ដោយតម្រូវឱ្យអគ្គនាយក​ដ្ឋានគយ និងរដ្ឋាករកម្ពុជាចាត់ទុកថា នេះគឺជាការងារអាទិភាពឱ្យបានជាអតិបរមា ក្នុងការ​សម្រួលការនាំចូលវត្ថុធាតុដើមលើវិស័យកាត់ដេរ និងគ្រឿងបង្គុំសម្រាប់ផលិត​វត្ថុនាំចេញ​ផងដែរ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកច្រក​ពិសេស​មួយសម្រាប់ការដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរផងដែរ ហើយវត្ថុធាតុដើម​លើ​វិស័យកាត់ដេរ គឺជាអាទិភាពទីមួយ។

ឯកឧត្ដម ស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះ ពិភពលោកបានកំពុងពិនិត្យយ៉ាងយកចិត្តទុក​ដាក់ចំពោះបញ្ហាសេដ្ឋកិច្ច ក្រោយពីជំងឺកូវីដ-១៩ នឹងត្រូវបញ្ចប់ ហើយប្រទេសជិតខាងកម្ពុជាក៏​បន្ត​មើលផងដែរ។ ប៉ុន្តែអ្វីដែលយើងមិនអាចឆ្លើយតបបាននោះគឺទំហំ នៃជំងឺនេះថាតើ​មានកម្រិត និងមានរយៈពេលប៉ុន្មាន។ សម្រាប់កម្ពុជាយើងនៅពេលសកលលោក​ប៉ះពាល់ជំងឺនោះយើងក៏ទទួលរងដែរ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការរាលដាលខ្លាំង​នោះទេ។ ដូច្នេះបើមានការរីករាលដាលជំងឺនេះខ្លាំងនៅលើសកលនោះទំហំសេដ្ឋកិច្ចរូម ទាំង​កម្ពុជាក៏នឹងមានការប៉ះពាល់ខ្លាំងធ្ងន់ធ្ងរដែរ។ ដោយឡែកជា លទ្ធផលនៃការព្យួរ​ប្រតិបត្តិការនៅតាមរោងចក្រមិនមែនមានសម្រាប់កម្ពុជានោះទេ គឺប៉ះពាល់សំខាន់នោះគឺ​វត្ថុ​ធាតុ​ដើមដែលនាំពីប្រទេសចិនដែលជាកន្លែងផ្ទុះមេរោគកូវីដ-១៩ ដែលវាបានធ្វើឲ្យមានការរអាក់ររអួល រហូតមកទល់ពេលនេះ។

ប្រភព៖ APK

Related Articles