We TV Cambodia

ត្រៀមៗៗ!! ក្រសួងធនធានទឹកប្រកាសថា ចាប់ពីថ្ងៃទី១៧ ដល់ទី២១ នឹងមានភ្លៀងធ្លាក់ច្រើន

ត្រៀមៗៗ!! ក្រសួងធនធានទឹកប្រកាសថា ចាប់ពីថ្ងៃទី១៧ ដល់ទី២១ នឹងមានភ្លៀងធ្លាក់ច្រើន

អស់រយៈពេលច្រើនថ្ងៃមកហើយ ដែលទឹកជំនន់បានវាយប្រហារខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងជាប់ជាប្រចាំ។

មិនតែប៉ុណ្ណោះ យោងតាមការប្រកាសរបស់ក្រសួងធនធានទឹកកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលានេះ កម្ពុជានឹងមានភ្លៀងធ្លាក់នៅតាមបណ្ដាខេត្តភាគបាយ័ព្យ បណ្ដាខេត្តនៅភូមិសាស្ត្រជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ ដោយនឹងអាចមានភ្លៀងធ្លាក់ជាប់ជាប្រចាំ។

មិនតែប៉ុណ្ណោះ តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រមានភ្លៀងលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។

ដូច្នេះ សូមប្រជាពលរដ្ឋបង្កើនការប្រុង្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

អត្ថបទដោយ៖ Nevin

Related Articles