We TV Cambodia

ត្រៀមវិទ្យាល័យ ៣កន្លែង ជាស្រេចសម្រាប់ទទួលពលករត្រឡប់មកពីប្រទេសថៃចូលធ្វើចត្តាឡីស័ក

ត្រៀមវិទ្យាល័យ ៣កន្លែង ជាស្រេចសម្រាប់ទទួលពលករត្រឡប់មកពីប្រទេសថៃចូលធ្វើចត្តាឡីស័ក

វិទ្យាល័យចំនួន៣​កន្លែងត្រូវបានអភិបាលខេត្ដ បន្ទាយមានជ័យ រៀបចំទុកជាស្រេចសម្រាប់ ទទួលពលករចំណាកស្រុកពីប្រទេសថៃ ដើម្បីធ្វើចត្ដាឡីស័ករយៈពេល១៤ថ្ងៃ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកអភិបាលក្រុងស្រុក និងអង្គភាពទាំង៣ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានចុះពិនិត្យមើល វិទ្យាល័យនិមិត្ត វិទ្យាល័យកូប និងវិទ្យាល័យប៉ោយប៉ែត ដើម្បីត្រៀមទទួលពលករដែលវិលត្រឡប់មកពីប្រទេសថៃ តាមអនុសាសន៍ណែនាំរបស់សម្តេច ហ៊ុន សែន ស្តីពីវិធានការទប់ស្កាត់ នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ពិសេសពលករដែលត្រឡប់មកពីប្រទេសថៃ ។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ នៅប្រទេសថៃក្នុងខេត្ត Samut Sakhon មានពលករចំណាកស្រុកខ្មែរចំនួន៥១៦នាក់ ជាប់ទាក់ទង នឹងការ ផ្ទុះជំងឺកូវីដ១៩ កើតមានឡើងនៅក្នុង សហគមន៍ និងនៅខេត្តជាច្រើនទៀត ។

សូមបញ្ជាក់ថា ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានផ្ញើសារពិសេស និងបន្ទាន់មួយជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ។ ហើយសម្តេច សូមអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំមានភ័យខ្លាចអំពីបញ្ហានេះ និងសូមបន្តរស់នៅនិងធ្វើការនៅទីនោះ ព្រមទាំងគោរពតាមការណែនាំរបស់អាជ្ញាធរថៃ។

ដោយ៖ Stince

Related Articles