We TV Cambodia

ត្រៀមប្អូនៗ!! ការប្របាក់ឌុបឆ្នាំនេះ ក្រសួងនឹងចេញវិញ្ញាសាខុសៗគ្នាទៅតាមសាលានីមួយៗ

ត្រៀមប្អូនៗ!! ការប្របាក់ឌុបឆ្នាំនេះ ក្រសួងនឹងចេញវិញ្ញាសាខុសៗគ្នាទៅតាមសាលានីមួយៗ

ក្រសួងអប់រំ ទើបនឹងបានប្រកាសនៅថ្ងៃទី២០ ខែវិច្ឆិកានេះថា ការប្រលងបាក់ឌុបឆ្នាំ២០២០នេះ​ ក្រសួងនឹងដាក់ចេញវិញ្ញាសាខុសៗគ្នាទៅតាមសាលានីមួយៗ ប៉ុន្តែមិនមានការបន្ធូរបន្ថយកម្រិតវិញ្ញាសា ឬបន្ធូរច្បាប់ប្រលងនោះទេ។

ជាមួយគ្នានេះ ឯកឧត្តម ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ក្រសួងបានទុកពេល ៣ខែសម្រាប់ឲ្យសិស្សរៀនបន្ថែមនិងត្រៀមខ្លួនសម្រាប់ការប្រលង ហើយបើសិនជាសិស្សខិតខំរៀន និងត្រៀមខ្លួនបានហ្មត់ចត់ នោះសិស្សនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងប្រលងនេះ។

សូមបញ្ជាក់ថា ការប្រលងបាក់ឌុបឆ្នាំសិក្សា២០១៩ ២០២០នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដោយក្រសួងនឹងមិនមានការលើកពេល ឬការបន្ធូរបន្ថយអ្វីឡើយ ទោះមានការវាយប្រហារពីកូវីដ១៩ ក៏ដោយ។

អត្ថបទដោយ៖ Nevin

Related Articles