We TV Cambodia

ត្រៀមខ្លួនរួចជាស្រេចជាមួយវិធី ៥ នេះពេលបើកសាលារៀនវិញដើម្បីការពារមេរោគ

ត្រៀមខ្លួនរួចជាស្រេចជាមួយវិធី ៥ នេះពេលបើកសាលារៀនវិញដើម្បីការពារមេរោគ

ក្រសួង​បាន​ផ្ដល់​ដំណឹង​ខ្លះ​ៗ​ថា​នឹង​មាន​សិស្ស​មួយ​ចំនួន​តាម​ថ្នាក់​ តាម​សាលា​ ត្រូវ​ដល់​វេលា​ចូលរៀន​វិញ​ដែរ។ នេះ​ជា​ការ​ព្រួយបារម្ភ​មួយ​របស់​សិស្ស​គ្រប់គ្នា​ បន្ទាប់​ពី​ឈប់​សម្រាក​យូរ​គួរសម។ បើ​ចឹង​តើ​ធ្វើ​យ៉ាងម៉េច​ ទើប​អាច​ថែរក្សា​ខ្លួនឯង​បាន​ល្អ​ពេល​ចូល​រៀន​វិញ ៖

១. គិត​អ្វី​ដែល​ល្អៗ​នៅ​ជុំវិញ​ខ្លួន

ការ​ថប់បារម្ភ​នៃ​បញ្ហា​និង​បាត់ទៅបណ្ដោះ​អាសន្ន​ បើ​សិន​យើង​ចាប់ផ្ដើម​គិត​តែ​រឿង​ល្អៗ​ហើយ​បង្កើត​អារម្មណ៍​សប្បាយ​ៗ​ឡើង​មក។ ចងចាំ​ថា​បើ​អារម្មណ៍​ខាង​ក្នុង​ល្អ​ ភាព​ស្លន់ស្លោ​ភិតភ័យ ​ក៏​លែង​មាន​នៅ​ខាងក្រៅ​រាងកាយ​បង្ហាញ​ចំពោះ​មុខ​គេ​ដែរ។

រូបភាពតំណាង

២. ធ្វើ​កិច្ចការ​ងារ​ខ្លះ

ការ​បន្ថែម​ការងារ​ដូច​បាន​ជួយ​សម្រាល​ភាព​ទុក្ខ​ព្រួយ​ ភាព​តានតឹង​ បារម្ភ​នៅ​ក្នុង​ចិត្ត​បាន​ខ្លះ។ ​បើយើងយកពេលរវល់​ជាមួយ​ការងារ​ អាច​ជួយ​កាត់បន្ថយ​ភាព​ច្របូកច្របល់​ពី​ខាង​ក្នុង​ របស់​យើង​បាន​ច្រើន។

រូបភាពតំណាង

៣. ធ្វើ​ម្ហូប​អាហារ​មួយ​ចំនួន

​ការ​ចម្អិន​ម្ហូប​ដោយ​ខ្លួនឯង ​អាច​ជា​វិធី​ល្អ​មាន​ជីវជាតិ​ដល់​រាងកាយ ​ជាង​អាហារ​ខាងក្រៅ។ ការដែលយើង​រៀន​ធ្វើ​អាហារ​មាន​ជីវជាតិ​ មិន​ត្រឹម​តែ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ​ តែក៏​ជា​បទពិសោធន៍​មួយ​ ដែល​ផ្ដល់​នូវ​ភាព​រីករាយ​បំផុត​នៅ​ក្នុង​ជីវិត​សិស្ស​នា​បច្ចុប្បន្ន​នេះ។

រូបភាពតំណាង

៤. បន្ថែម​ការ​ចងចាំ​ក្នុង​ពេល​ដើរ​តាម​ផ្លូវ

ពេលអ្នកដើរតាមផ្លូវ​ដោយ​​គិត​អំពី​អារម្មណ៍​នៃ​ក្លិន​ក្រអូប​ដ៏​កក់ក្ដៅ​ ក្លិន​កាហ្វេ​ពេលព្រឹក​ ឬ​អារម្មណ៍​ទន់ៗ​របស់​អាវ​សិស្ស​សាលា ​ដែល​យើង​ចូលចិត្ត ហើយ​ស្ដាប់​បទចម្រៀង​ដែល​យើង​ចូលចិត្ត​នៅ​តាម​ផ្លូវ​ ដើម្បី​បាន​អារម្មណ៍​ល្អ​មុន​ពេល​ចាប់ផ្ដើម​ជួប​មិត្ត​ដែល​បែក​គ្នា​យូរ។

រូបភាពតំណាង

៥. ឆ្លៀត​ពេល​ធ្វើអ្វី​ដែល​ខ្លួន​ស្រលាញ់

ត្រូវ​ចេះ​កត់សម្គាល់​ពី​អារម្មណ៍​ខ្លួនឯង​គ្រប់​ពេល ​ហើយ​ចិញ្ចឹម​បីបាច់​និង​ផ្ដល់​ថាមពល​និង​គិត​អំពី​របៀប​ដែល​យើង​ឈាន​ដល់​ចំណុច​។ ការ​ថែរក្សា​ខ្លួនឯង​គឺ​ជា​ដំណើរ​មួយ ​ហើយ​ក៏​ជា​គន្លឹះ​ក្នុង​ការ​យក​ឈ្នះ​លើ​ការ​គំរាមកំហែង​ដែល​កំពុង​កើត​មាន ​ឬជួប​ភាព​វឹកវរ​​ខាងមុខ​នេះ៕

រូបភាពតំណាង

ប្រែសម្រួល ៖ គឹមសួ

Related Articles