We TV Cambodia

ត្រូវធ្វើយុទ្ធសាស្ត្រទីផ្សារឲ្យបានល្អទើបធ្វើឲ្យអាជីវកម្មជោគជ័យ

ត្រូវធ្វើយុទ្ធសាស្ត្រទីផ្សារឲ្យបានល្អទើបធ្វើឲ្យអាជីវកម្មជោគជ័យ

យុទ្ធសាស្រ្តទីផ្សារ​គឺជាការរៀបចំទីផ្សារគោលដៅ ចំអតិថិជនគោល។​វាចាំបាច់ណាស់ចំពោះអ្នកទីផ្សារ គឺត្រូវវិភាគនូវសក្តានុពលទីផ្សារគោលដៅដោយប្រុងប្រយ័ត្នបំផុត។ ​ ចំណុចខាងក្រោមនេះនិងធ្វើឲ្យអ្នកកាន់តែមានភាពច្បាស់លាស់បន្ថែមទៀត ក្នុងការធ្វើទីផ្សារអាជីវកម្ម៖

១. កំណត់គោលដៅទីផ្សារ៖

ការកំណត់គោលដៅ គឺជាកត្តាដ៏សំខាន់មួយសម្រាប់បង្កើតយុទ្ធវិធីទីផ្សារប្រកបដោយភាពជោគជ័យ។ ការធ្វើការងារអ្វីមួយមានគោលដៅ វាប្រៀបបាននឹងការដែលយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ថែមទៀត។

២. ដៃគូប្រកួតប្រជែង៖

អ្នកអាចផ្តល់សេវាកម្មដែលខុសពីគេ ឬល្អជាងគេដល់អតិថិជនប្រើប្រាស់។ អ្នកអាចគិតបានថាការធ្វើបែបនេះវានិងធ្វើឲ្យទីផ្សាររបស់អ្នកមានភាពរីកចម្រើន។

៣. ស្គាល់ពីអាជីវកម្មរបស់ខ្លួនឯងឲ្យច្បាស់៖

អ្នកត្រូវស្គាល់ពីអាជីវកម្មឲ្យច្បាស់ថា អ្នកធ្វើវាបានប៉ុន្មានខែ​ ប៉ុន្មានឆ្នាំហើយ។ អ្នកបានចាប់ផ្តើមវាតាមណា ដោយវិធីណា អ្នកបានផ្តល់សេវាកម្មអ្វីខ្លះឲ្យអតិថិជនហើយ។ ព្រោះថាគ្មាននរណាម្នាក់ដែលដឹងពីវាច្បាស់ជាងអ្នកនោះទេ។

៤. កំណត់ហិរញ្ញវត្ថុសម្រាប់ចំណាយ៖

នៅក្នុងការធ្វើអាជីវកម្មអ្វីក៏ដោយ ការគ្រប់គ្រងហិរញ្ញវត្ថុជារឿងសំខាន់ជានិច្ច។ ព្រោះថាបើអ្នកមិនមានវិធានការច្បាស់លាស់នោះទេ វាអាចនិងប៉ះពាល់ដល់អាជីវកម្មរបស់អ្នក។ តើអ្នកត្រូវចំណាយលើអ្វីខ្លះ ហើយអ្នកបានប្រាក់នោះមកពីណាដើម្បីប្រើប្រាស់វា?

ទិសដៅទីផ្សារ៖

អ្នកត្រូវសម្លឹងមើលថា នរណាជាទិសដៅទីផ្សាររបស់អ្នក មនុស្សស្រី ឬ មនុស្សប្រុស ចាស់ ឬ ក្មេង។ តើពួកគេនៅកន្លែងណា? តើពួកគេចូលចិត្តធ្វើអ្វី? ពួកគេមានលទ្ធភាពស្វែងរកប្រាក់ចំណូលក្នុងកម្រិតណា? តើអ្វីទៅជាចំណោទបញ្ហានៅក្នុងការរស់នៅរបស់ពួកគេ? ការចោទសួរទាំងនេះ ដើម្បីរកឲ្យឃើញថា ផលិតផល ឬ សេវាកម្មរបស់អ្នកមានលក្ខណៈសមស្របទៅស្ថានភាពទូទៅរបស់ពួកគេបានដល់កម្រិតណា។

៦.​ ពិនិត្យលទ្ធផលឡើងវិញ៖

អ្នកត្រូវសាកល្បង ឬ ពិសោធន៍ពីផលិតផលនិងសេវាកម្មរបស់អ្នកនៅលើទីផ្សារ ជាចំណុចចាប់ផ្តើមដែលត្រូវអនុវត្តក្នុងការស្ទាបស្ទង់ទៅលើមតិវាយតម្លៃរបស់អតិថិជន ពីការលក់ ចំណាប់អារម្មណ៍ និង ទិន្នន័យផ្សេងៗ ដើម្បីរកឲ្យឃើញថា តើផលិតផល ឬ សេវាកម្មរបស់អ្នកស្ថិតនៅក្នុងចំណុចណាហើយ?

ប្រែសម្រួល៖ គឹមសួ

Related Articles