We TV Cambodia

ត្រឹម ៩ខែ កម្ពុជានាំចេញដំឡូងជ្វាទៅកាន់ប្រទេសថៃបានជិត ៣ពាន់តោន

ត្រឹម ៩ខែ កម្ពុជានាំចេញដំឡូងជ្វាទៅកាន់ប្រទេសថៃបានជិត ៣ពាន់តោន

ក្នុងរយៈពេលប្រមាណជា ៩ខែក្នុងឆ្នាំ២០២០នេះ​ កម្ពុជាបាននាំចេញដំឡូងជ្វាប្រមាណជិត ៣ពាន់តោនទៅកាន់ប្រទេសថៃ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដំឡុងជ្វា (ប្រភព៖ ផ្ទះបន្លែ)

ក្រសួងកសិកម្មនៃព្រះរាជានាចក្រកម្ពុជា បានអះអាងថា គិតចាប់ពីដើមឆ្នាំ២០២០ មកដល់ថ្ងៃទី១១ ខែកញ្ញានេះ កម្ពុជាបាននាំចេញដំឡូងជ្វាទៅកាន់ប្រទេសថៃចំនួន ២,៨៦៥តោន ទោះបីការធ្វើពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២ មានការរំខានពីជំងឺកូវីដ១៩ ក៏ដោយ។

ដំឡូងជ្វា ជាដំណាំមើមមួយប្រភេទដែលកសិករនិយមដាំនៅប្រទេសកម្ពុជា ព្រោះដំឡូងជ្វាសម្បូរដោយវីតាមីនអា សារធាតុរ៉ែមានប្រយោជន៍ជាច្រើន និងជាតិម្សៅដូចអង្ករដែលអាចយកទៅបរិភោគជំនួសបាយបាន ចំណែកស្លឹកគេយកទៅធ្វើជាបន្លែ និងចំណីសត្វផងដែរ។

ដំឡុងជ្វា (ប្រភព៖ ទីផ្សារបន្លែស្រុកខ្មែរ)

សូមជម្រាបថា ថៃជាប្រទេសជិតខាងកម្ពុជាមួយដែលសម្បូរទៅដោយរោងចក្រកែច្នៃ ពីវត្ថុធាតុដើមទៅជាផលិតផលសម្រេច ហើយមួយចំនួននៃវត្ថុធាតុដើម ដែលថៃប្រើប្រាស់សម្រាប់ការផលិតគឺនាំចូលពីកម្ពុជា។

អត្ថបទដោយ៖ Nevin

Related Articles