We TV Cambodia

ត្រឹម ៩ខែប៉ុណ្ណោះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានជាង ២០ម៉ឺនតោន កើនឡើងជាង២០%

ត្រឹម ៩ខែប៉ុណ្ណោះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានជាង ២០ម៉ឺនតោន កើនឡើងជាង២០%

ទោះបីស្ថិតក្នុងកំឡុងវិបត្តិកូវីដ១៩ ក៏ដោយ ប៉ុន្តែគ្រាប់ស្វាយចន្ទីកម្ពុជាកំពុងត្រូវប៉ាន់ក្នុងទីផ្សារអន្តរជាតិ ដោយត្រឹមរយៈពេល ៩ខែប៉ុណ្ណោះ កម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីបានជាង ២០ម៉ឺនតោន កើនឡើងជាង២០% ។

យោងតាមការប្រកាសរបស់ក្រសួងកសិកម្មបានឲ្យដឹងថា ការនាំចេញនូវផលិតផលកសិកម្មគ្រាប់ស្វាយចន្ទី សម្រេចបានប្រមាណ ២០៤,២០៨តោន មានកំណើន២០,៥% ដែលបាននាំចេញទៅកាន់គោលដៅចំនួន១០ រួមមាន ប្រទេសវៀតណាម, ថៃ, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, កូរ៉េ, តួគី និងប្រទេសបង់ក្លាដេស។

កម្ពុជាត្រូវបានចាត់ទុកជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំងក្នុងការដាំដំណាំប្រភេទដើមស្វាយចន្ទី ហើយដំណាំស្វាយចន្ទីក៏ងាយស្រួលដាំដុះផងដែរ ដោយកសិករអាចធ្វើការដាំដុះតាមលក្ខណះធម្មតាក៏អាចដុះបានល្អដែរ។ គេអាចធ្វើការដាំដុះពីដើមរដូវដល់ចុងរដូវប្រាំង ដោយមិនបាច់ស្រោចទឹកក៏វាអាចរស់បានដែរ ម្យ៉ាងទៀតគុណសម្បត្តិដ៏ល្អប្រសើរនោះក៏អាចដាំលើដីគ្រប់ប្រភេទ លើកលែងតែដីលិចទឹកមួយតែប៉ុណ្ណោះ។

សូមរំលឹកថា កាលពីឆ្នាំ២០១៩ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីបានប្រមាណ ២០២,៣១៨តោន​ ដែលមានការកើនឡើងជិត១០០% បើធៀប​ទៅនឹងការនាំចេញកាលពី​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ប្រហែល​ ១០១,៩៧៣​តោន​។

អត្ថបទដោយ៖ Nevin

Related Articles