We TV Cambodia

ត្រឹម ៥ខែក្នុងឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅទីផ្សារបរទេសបាន ៣៥៦ពាន់តោន កើនឡើងជាង៤២%

ត្រឹម ៥ខែក្នុងឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅទីផ្សារបរទេសបាន ៣៥៦ពាន់តោន កើនឡើងជាង៤២%
ការនាំចេញអង្កររបស់កម្ពុជា (ប្រភព៖ Google)

ត្រឹមរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២០ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួនប្រមាណ ៣៥៦ពាន់តោន កើនឡើងចំនួន៤២,៣៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការនាំចេញអង្កររបស់កម្ពុជា (ប្រភព៖ Google)

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ការនាំចេញអង្ករទៅកាន់ប្រទេសចិនមានការកើនឡើងប្រមាណ២៥% និងការនាំចេញទៅកាន់សហភាពអឺរ៉ុបមានការកើនឡើងប្រមាណ៥៦% នេះបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញអង្កររបស់កម្ពុជា (ប្រភព៖ Google)

លោកបន្តថា ការកើនឡើងនេះ ដោយសារតែអង្កររបស់កម្ពុជាមានគុណភាពល្អ ភូត្តគាមអនាម័យ និងមានស្ដង់ដារខ្ពស់ស្របតាមតម្រូវការរបស់អន្តរជាតិផងដែរ។  មិនតែប៉ុណ្ណោះ ទោះស្ថិតក្នុងកំលុងពេល COVID-19 ក្ដី ក៏ បណ្ដាប្រទេសមួយចំនួននៅតែបញ្ជារទិញអង្ករពីកម្ពុជាបន្ថែមទៀតដែរ ហើយលោករំពឹងថា កម្ពុជានឹងអាចនាំចេញអង្ករបាន ១លានតោននៅដំណាច់ឆ្នាំ២០២០នេះ​។

ការនាំចេញអង្កររបស់កម្ពុជា (ប្រភព៖ Google)

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករទៅកាន់តីផ្សារអន្តរជាតិប្រមាណ ៦២ម៉ឺនតោន គិតជាទឹកស្មើនឹង ៥០០លានដុល្លារ ដែលមានការធ្លាក់ចុះប្រមាណ៤% បើប្រៀបធៀបទៅនឹងការនាំចេញកាលពីឆ្នាំ២០១៨។

ការនាំចេញអង្កររបស់កម្ពុជា (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles