
ត្រឹមរយៈពេល ៤ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញសណ្ដែកដីទៅកាន់ប្រទេសម៉ាឡេស៊ីប្រមាណជាង ៤ពាន់តោន ទោះបីកម្ពុជា និងម៉ាឡេស៊ីកំពុងតែមានការឆ្លងរីករាលដាលជំងឺ COVID-19 ក៏ដោយ។
បើយោងតាមក្រសួងព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេល ៤ខែនេះ សណ្ដែកដីដែលកម្ពុជាបាននាំចេញទៅម៉ាឡេស៊ីមានចំនួន ៣,២៦៤តោន ប៉ុន្តែចំពោះតម្លៃប៉ុន្មានក្នុងមួយគីឡូក្រាម ឬតម្លៃនៃការនាំចេញសរុប គឹមិនត្រូវបានបញ្ជាក់នោះទេ។

គូសបញ្ជាក់ផងដែរថា សណ្ដែកដីភាគច្រើន គឺសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការដោះដូរក្រៅប្រព័ន្ធតាមរយៈឈ្មួញកណ្ដាលជាមួយប្រទេសជិតខាងយើងតែប៉ុណ្ណោះដូចជា ថៃ និងវៀតណាមជាដើម។ ប៉ុន្តែពេលនេះវាក៏ជាឱកាសល្អមួយដែរ សម្រាប់អ្នកដែលដំដំណាំសណ្ដែកដីនេះ ដោយសារប្រទេសម៉ាឡេស៊ីបាននិងកំពុងតែក្លាយជាដៃគូសម្រាប់ទីផ្សារសណ្ដែកដីមួយទៀតផងដែរ ដែលវានឹងធ្វើឲ្យតម្លៃ និងតម្រូវការកាន់តែខ្ពស់ជាងមុន។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្រសួងព័ត៌មាន
