We TV Cambodia

ត្រឹម ៣ត្រីមាស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរកប្រាក់ចំណេញបានជាង ១៧លានដុល្លារ

ត្រឹម ៣ត្រីមាស រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរកប្រាក់ចំណេញបានជាង ១៧លានដុល្លារ

ត្រឹមរយៈពេល ៣ត្រីមាសក្នុងឆ្នាំ២០២០ ពោលគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរកចំណូលបានប្រមាណ ៥៩,៣លានដុល្លារ កើនឡើង ៣៤,៧៣% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ជាមួយគ្នានេះ បើគិតប្រាក់ចំណេញសុទ្ធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងរយៈពេល ៩ខែ គឺមានរហូតដល់ ១៧,៤លានដុល្លារ កើនឡើងប្រមាណ ៧,៥៦លានដុល្លារ ស្មើនឹង ៧៦,៩០% ឯណោះ បើធៀបទៅនឹងរយៈពេល ដូចគ្នាកាលពីឆ្នំា២០១៩។

ដោយឡែក សម្រាប់ចំណូលក្នុងត្រីមាសទី៣ ពោលគឺចាប់ពីដើមខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរកចំណូលបានប្រមាណ ២១,៦លានដុល្លារ កើនឡើងជាង ៥,៦៦លានដុល្លារឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles