We TV Cambodia

ត្រឹមរយៈពេល ៧ឆ្នាំ ខេត្ដបាត់ដំបង ទទួលបានការ វិនិយោគផ្នែកអចលនទ្រព្យជាង ៧៦លានដុល្លារ

ត្រឹមរយៈពេល ៧ឆ្នាំ ខេត្ដបាត់ដំបង ទទួលបានការ វិនិយោគផ្នែកអចលនទ្រព្យជាង ៧៦លានដុល្លារ

ដោយយោងតាមការលើកឡើងរបស់ លោក ងួន រតនៈ ដែលជាអភិបាលខេត្តបាត់ដំបង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និង ទិសដៅការងាររដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា វិស័យអចលនទ្រព្យ និងសំណ​ង់នៅក្នុងខេត្តបាត់ដំបងនាពេលបច្ចុប្បន្ន ដោយមានការអភិវឌ្ឍ ស្ទើរតែជិតមួយទសវត្សរ៍កន្លងមកនេះ ទទួលបានទំហំនៃទុនវិនិយោគ​ មានចំនួនដល់ទៅ ៧៦,១៨៤,៤១០ ដុល្លារ។

លោកបានបញ្ជាក់ទៀតថា ចាប់​តាំងពីឆ្នាំ២០១២ រហូតមកដល់ត្រឹមចុងឆ្នាំ ២០១៩ វិស័យសំណង់ និងអចលនទ្រព្យទូទាំងខេត្តបាត់ដំបង មានការរៀប​ចំពុះដីឡូតិ៍ សំណង់បុរីលំនៅដ្ឋាន រោងចក្រសហគ្រាសជាដើម សរុបរទៅមានចំនួន ៨៣៩គម្រោងស្មើនឹង ៣២៥,៣១៨ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុបចំនួន ៧៦,១៨៤,៤១០ដុល្លារ ដែលជាទិន្នន័យបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យមួយនេះ។

ខេត្តបាត់ដំបង បានអភិវឌ្ឍន៍ខ្លួនយ៉ាងសកម្ម ជាពិសេសបានទាក់ទាញការវិនិយោគជាមួយគម្រោងធំៗជាច្រើន នៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ ដោយឡែកសម្រាប់កំណើនសេដ្ឋកិច្ច ក៏មានចំនួនស្មើនឹងប្រមាណ ៨,១៨% នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយប្រាក់ចំណូលគិតជាមធ្យមប្រចាំឆ្នាំទទួលបាន​ ១៦១៦,៤ ដុល្លារក្នុងម្នាក់។​

ដោយ៖ Stince

Related Articles