We TV Cambodia

ត្រឹមរយៈពេល ៤ខែប៉ុណ្ណោះ វៀតណាមអាចរកចំណូលពីការនាំចេញម៉ាសបានចំនួនជាង ៦៣លានដុល្លារ

ត្រឹមរយៈពេល ៤ខែប៉ុណ្ណោះ វៀតណាមអាចរកចំណូលពីការនាំចេញម៉ាសបានចំនួនជាង ៦៣លានដុល្លារ
រោងចក្រផលិតម៉ាសក្នុងប្រទេសវៀតណាម (ប្រភព៖ Google)

ត្រឹមរយៈពេល ៤ខែប៉ុណ្ណោះក្នុងឆ្នាំ២០២០នេះ វៀតណាមអាចទាញចំណូលពីការនាំចេញម៉ាសបានរហូតដល់ជាង ៦៣,២លានដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Hanoi Times របស់វៀតណាម។

រោងចក្រផលិតម៉ាសក្នុងប្រទេសវៀតណាម (ប្រភព៖ Google)

អគ្គនាយដ្ឋានគយវៀតណាម បានបង្ហាញឲ្យដឹងថា ក្នុងរយៈពេល ៤ខែនេះ វៀតនាមអាចនាំចេញម៉ាសបានប្រមាណ ៤១៥,៧លានម៉ាស ដែលគិតជាទឹកប្រាក់ជាង ៦៣,២លានដុល្លារ។ ប្រទេសដែលវៀតណាមនាំចេញម៉ាសច្រើនជាងគេគឺ ប្រទេសជប៉ុន ដែលបានទិញម៉ាសចំនួន ៣២,៧ម៉ាស ក្រៅពីនោះរួមមាន ប្រទេសកូរ៉េខាងត្បូង សិង្ហបុរី ហុងកុង អាឡឺម៉ង់ ប៉ូឡូញ អាមេរិក និងអូស្ត្រាលីផងដែរ។

រោងចក្រផលិតម៉ាស (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា វៀតណាមជាប្រទេសដែលអាចផលិតម៉ាសបានដល់រាប់លានម៉ាសឯណោះក្នុងមួយថ្ងៃៗ ដែលជាហេតុធ្វើឲ្យប្រទេសនេះមានលទ្ធភាពអាចនាំចេញម៉ាសយ៉ាងច្រើនបែបនេះ។ មិនតែប៉ុណ្ណោះប្រទេសនេះគ្មានករណីឆ្លងជំងឺ COVID-19 ថ្មីអស់រយៈពេល ២១ថ្ងៃមកហើយ ហើយសាលារៀនក៏ត្រូវបានបើកឲ្យដំណើរការឡើងវិញផងដែរ។ ប៉ុន្តែរឿងដែលគួរឲ្យភ្ញាក់ផ្អើល គឺកាលពីព្រឹកមិញនេះវៀតណាមទើបតែបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីដល់ទៅ ១៧នាក់ឯណោះ ដែលពួកគេទើបតែបានធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់រួមវិញ។

រោងចក្រផលិតម៉ាស (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

ប្រភព៖ Hanoi Times

Related Articles