យោងតាមរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសទី៣ របស់ធនាគារ ABA បានបង្ហាញថា ត្រឹមតែរយៈពេល ៩ខែប៉ុណ្ណោះក្នុងឆ្នាំ២០២០នេះ ធនាគារ ABA អាចរកប្រាក់ចំណេញបានដល់ ១០៤លានដុល្លារអាមេរិក។ ទោះបីស្ថិតក្នុងស្ថានភាពកូវីដ១៩ ក៏ដោយ។
ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ធនាគារ ABA ទទួលបានចំណូលពីការប្រាក់សរុបចំនួន ៣៦២.៤៤៧ លានរៀល ដែលកើនឡើង ប្រមាណ ២៧,៦៤% និង ប្រាក់ចំណេញចំនួន ១៥៩.៥៦០ លានរៀល ដែលកើនឡើងប្រមាណ ២៥,៤៣% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
លោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ABA បានប្រាប់ឲ្យដឹងថា៖ «ក្នុងត្រីមាសទីបី កម្ចីដែលបានរៀបចំឡើងវិញរបស់ធនាគារបានកើនឡើងចំនួន ៩៨៤ ដែលគិតជាទឹកប្រាក់ ៤៣,៩ លានដុល្លារ។ នៅចុងត្រីមាសទីបី កម្ចីដែលបានរៀបចំឡើងវិញមានចំនួនសរុប ១០.៨០៧ ដែលគិតជាទឹកប្រាក់មានចំនួន ៥៥២,៥លានដុល្លារ។ អត្រានៃកម្ចីដែលបានរៀបចំឡើងវិញនៅក្នុងផលបត្រសរុបមានចំនួន ១៦,១៣%»។
សូមជម្រាបថា ទ្រព្យសកម្មសរុបរបស់ធនាគារ ABA មានចំនួនជាង ៥,៦៥៧លានដុល្លារអាមេរិក កើនឡើង ២៩,៥២% និងមូលនិធិភាគទុនិកសរុមមានចំនួន ២,៩៥៣,១៩២លានរៀល កើនឡើង៤៦% ធៀបទៅនឹងចុងខែធ្នូ ឆ្នាំ២០១៩។
អត្ថបទដោយ៖ Nevin
