
ថ្ងៃទី១៧ ខែសីហា ដែលជាថ្ងៃដំបូងនៃការឈប់សម្រាកសងចូលឆ្នាំ ភ្ញៀវទេសចរណ៍បានចេញទៅកំសាន្តនៅរមណីយដ្ឋានផ្សេងៗទូទាំងប្រទេសមានចំនួនជាង ២៣ម៉ឺននាក់។

យោងតាមរបាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា ពេញមួយថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃដំបូងនៃការសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរកម្សាន្តនៅទូទាំងប្រទេសចំនួន ២៣៣,៣២៩នាក់។

ចំពោះរាជធានី-ខេត្តដែលគួរឱ្យកត់សម្គាល់នោះ រួមមាន៖
* រាជធានីភ្នំពេញ ១៤,២៥៤នាក់
* ខេត្តកំពត ៣០,៨០៤នាក់
* ខេត្តសៀមរាប ២៨,១៤០នាក់
* ខេត្តកែប ១៨,៥៥៧នាក់
* ខេត្តព្រះសីហនុ ១៨,៦០៤នាក់
* ខេត្តបាត់ដំបង ១៤,៦២៧នាក
* ខេត្តព្រះវិហារ ១០,៤៧០នាក់
* ខេត្តមណ្ឌលគិរី ៨,៨២៨នាក់
* ខេត្តរតនគិរី ៨,២០៨នាក់។

ក្នុងចំណោមនោះដែរ យើងសង្កេតឃើញថា ខេត្តកំពតនៅតែជាគោលដៅទេសចរណ៍សំខាន់បំផុតរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលខេត្តនេះមានអ្នកទៅកំសាន្តច្រើនជាងគេគឺ ៣០,៨០៤នាក់ បន្ទាប់មកគឺខេត្តសៀមរាបដែលមានអ្នកទៅកំសាន្តចំនួន ២៨,១៤០នាក់។
អត្ថបទដោយ៖ Nevin
