កាលពីយប់ថ្ងៃទី០៧ ម្សិលមិញនេះ សម្ដេចហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសថាសម្ដេចត្រៀមនឹងទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាជនដោយឥតគិតថ្លៃផងដែរ។
ជាមួយគ្នានេះ ក្នុងពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ឧកញ៉ាល្បីៗជាច្រើនបាននាំគ្នាបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរាប់ជូនដល់រដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងបានរាប់លានដុល្លារឯណោះ ហើយ WE TV Cambodia នឹងបង្ហាញឈ្មោះឧកញ៉ាមួយចំនួនដែលបានបរិច្ចាគប្រាក់ខ្ទង់លានដុល្លារផងដែរ ដោយរួមមាន៖
– ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បរិច្ចាគ ១លានដុល្លារ
– ឧកញ៉ា ហុង ពីវ បរិច្ចាគ ៣លានដុល្លារ
– ឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគ ៣លានដុល្លារ
– ឧកញ៉ា គិត ម៉េង បរិច្ចាគ ៣លានដុល្លារ
– ឧកញ៉ា លាង ឃុន និងក្រុមហ៊ុនជីប ម៉ុង បរិច្ចាគ ៣លានដុល្លារ
– ឧកញ៉ា ហេង សិទ្ធី បរិច្ចាគ ១លានដុល្លារ
សូមជម្រាបថា ក្រៅពីឧកញ៉ាខាងលើ ក៏មានសប្បុរសជនផ្សេងៗទៀតផងដែរ ដែលបានចូលរួមបរិច្ចាគក្នុងការទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកដែលងាយរងគ្រោះដោយសារកូវីដ១៩ ។
អត្ថបទដោយ៖ Nevin
