បំណុលរបស់កម្ពុជាបានកើនឡើងជារៀងរាល់ឆ្នាំ ហើយគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២០ ពោលគឺត្រឹមតែមិថុនា កម្ពុជាមានបំណុលសរុបប្រមាណ ៧,៩ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារពិភពលោក។
បំណុលដែលកម្ពុជាបានខ្ចីពីបរទេសភាគច្រើនគឺត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់, ស្ពាន, អគារសាធារណៈ និងការអភិវឌ្ឍន៍ផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ បំណុលសាធារណៈរបស់កម្ពុជា ត្រូវបានគេរំពឹងថានឹងកើនឡើងប្រមាណ ៣១,៦% នៃ GDP ក្នុងឆ្នាំ ២០២០ ប៉ុន្តែហានិភ័យបំណុលនៅតែមានកម្រិតទាបនៅឡើយ។
សូមជម្រាបថា ប្រទេសដែលកម្ពុជាជាប់បំណុលច្រើនជាងគេគឺ ចិន ដែលមានចំនួនប្រមាណជិត ៥ពាន់លានដុល្លារ ស្មើនឹង១២.៩៣%, ជប៉ុនជាង ១,៦ពាន់លានដុល្លារ ស្មើនឹង១២.៩៣%, កូរ៉េខាងត្បូងប្រមាណ ៩១៦លានដុល្លារ ស្មើនឹង៧.០១%, បារាំងជាង ៤៩៥លានដុល្លារ ស្មើនឹង៣.៧៩%, ធនាគារអភិវឌ្ឍអាល្លឺម៉ង់ ៣៣.៩០លានដុល្លារ ស្មើនឹង០.២៦%, ឥណ្ឌាជាង ១១២លានដុល្លារ ស្មើនឹង០,៨៦%, ម៉ាឡេស៊ីជាង ៨លានដុល្លារ ស្មើនឹង០,០៦%, ថៃប្រមាណ ១០០លានដុល្លារ ស្មើនឹង០,៧៧% និងប្រទេសវៀតណាមចំនួន ៤៤លានដុល្លារ ស្មើនឹង០,៣៤%។
អត្ថបទដោយ៖ Nevin
