We TV Cambodia

ត្រឹមឆមាសទី១ ការនាំចេញរបស់កម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារ

ត្រឹមឆមាសទី១ ការនាំចេញរបស់កម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារ
ការនាំចេញរបស់កម្ពុជាក្នុងត្រីមាសទី១ មានចំនួនជាង ៣ពនា់លានដុល្លារ (ប្រភព៖ Google)

ត្រឹមឆមាសទី១ ឆ្នាំ២០២០ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារបរទេសមានទំហំទឹកប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារ ដែលមានការធ្លាក់ចុះ ៥,៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលិតផលស្បែកជើងរបស់កម្ពុជាសម្រាប់នាំចេញ (ប្រភព៖ Google)

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វិធានការរបស់រដ្ឋាភិបាល ឆ្លើយតបវិបត្តិជំងឺកូវីដ១៩» លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជាគិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ មានចំនួន៣,៧៨៤លានដុល្លារ ដែលមានមានការធ្លាក់ចុះចំនួន៥,៤% បើធៀបទៅនឹងឆ្នាំមុន ដែលមានប្រមាណ ៤ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះដែរ គឺបណ្ដាលមកពីការបញ្ជាទិញសម្លៀកបំពាក់ពីក្រៅប្រទេសមានការថយចុះ ប៉ុន្តែទោះយ៉ាងណា រដ្ឋាភិបាលក៏បានដាក់ចញនូវវិធានការណ៍ជាបន្ទាប់ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះផងដែរ។

លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ (ប្រភព៖ Google)

លោក ហេង សួរ បានបន្តថា ត្រឹមឆមាសទី១ មានរោងចក្រចំនួន ៨៣បានបិទទ្វារ និងរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើងចំនួន ៤៥០ផ្សេងទៀតត្រូវបានព្យួរ ដែលចំនួននេះមានការកើនឡើង ដោយកាលពីឆ្នាំមុន រោងចក្រដែលបានបិទទ្វារមានចំនួនតែ ៧៥រោងចក្រប៉ុណ្ណោះ។ មួយវិញទៀត ប្រើសិនបើគ្មានវិធានការរបស់រដ្ឋាភិបាលទេនោះ រោងចក្រជាច្រើនអាចនឹងត្រូវបិទទ្វា ដែលវិធានការទាំងនោះរួមមាន ការផ្ដល់ជាកញ្ចប់ថវិកាជម្រុញសេដ្ឋកិច្ច និងជួយដល់កម្មករជាដើម។

ផលិតផលខោអាវរបស់កម្ពុជាសម្រាប់នាំចេញ (ប្រភព៖ Google)

សូមរំលឹកថា តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍ ADB បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០នេះ នឹងធ្លាក់មកដល់ -៥,៥% ហើយនឹងងើបឡើងវិញដល់ ៥,៩% នៅឆ្នាំ២០២១ខាងមុខ។ ទោះជាយ៉ាងណា ការធ្លាក់ចុះនេះនៅមានកម្រិតទាបជាងបើប្រៀបនឹងបណ្ដាប្រទេសក្នុងតំបន់ដូចជាសិង្ហបុរី ដែលត្រូវបាន ADB ព្យាករណ៍ថានឹងធ្លាក់ចុះ -៦% និងប្រទេសថៃ -៦,៥%។

ផលិតផលស្បែកជើងរបស់កម្ពុជាសម្រាប់នាំចេញ (ប្រភព៖ Google)
ផលិតផលខោអាវរបស់កម្ពុជាសម្រាប់នាំចេញ (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles