We TV Cambodia

ត្រីទាំង៤ ប្រភេទនេះ និងមានទីផ្សារខ្លាំងក្រោយរដ្ឋាភិបាលប្រកាសផ្អាកការនាំចូល

ត្រីទាំង៤ ប្រភេទនេះ និងមានទីផ្សារខ្លាំងក្រោយរដ្ឋាភិបាលប្រកាសផ្អាកការនាំចូល

បើយើងក្រឡេកមកមើលការចិញ្ចឹមត្រីនៅកម្ពុជា ហាក់បីនៅមានកម្រិតនៅឡើយ ខណៈដែរមុខរបរមួយនេះក៏អាចកើបលុយបានច្រើនដែរក្នុងមួយឆ្នាំៗ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាយើងហាក់បីដូចជានៅមានការនាំចូលច្រើនជាងការនាំចេញ ប្រសិនបើអាចកាត់បន្ថយការនាំចូល ហើយបន្ថែមការនាំចេញផលិតផលដែលអាចផលិតបាន កាន់តែល្អប្រសើរណាស់ ។ ជាមួយគ្នានេះផងដែរ បើយោងទៅតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា សូមជម្រាបជូនសារធារណៈជនអោយបានជ្រាបថា អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនា បតីតជោ ហ៊ុន សែន នៅថ្ងៃទី១៨ កែកុម្ភះ ឆ្នាំ២០២០ នៅក្នុងកម្មវិធី ប្រគល់សញ្ញាប័ត្រដល់គរុសិស្ស ដែលបានបញ្ចប់ឆ្នាំសិក្សា ២០១៨ -២០១៩ នៅវិទ្យាស្ថានជាតិអប់រំ ។ ក្នុងនោះផងដែរ សម្តេចតេជោ បានធ្វើការណែនាំ ហើយណែនាំទៀត អោយប្រើប្រាស់ឱកាសមាសក្នុងការដាំដុះ ចិញ្ចឹមត្រី និងចិញ្ចឹមសត្វ ដើម្បីឈានទៅដល់ការកាត់បន្ថយការនាំចូល និងផ្អែកតាមសំណូមពររបស់សហគមវារីវប្បករនៅកម្ពុជាផងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើការពិនិត្យ និងពិចារណាបានធ្វើការផ្អាកបណ្តោះអាសន្ននៅការនាំចូលផលិតផលជលផល ដែលវារីវប្បករអាចផលិតបាននៅក្នុងស្រុកមានដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោជាដើម ។ ដើម្បកាន់តែដឹងច្បាស់បន្ថែមសូបបងប្អូន អានលិខិតដូចខាងក្រោមនេះ ៖

អត្ថបទដោយ៖​ ពិសី

 

Related Articles